សម្រាប់ការប្រកួត World Cup 2026 ខាងមុខ ក្រុមអ្នកលេងដាវសាមូរ៉ៃជប៉ុន បានប្រកាសឈ្មោះកីឡាករល្បីៗមួយចំនួនរួចហើយ! ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ៖

ជប៉ុន ដែលស្ថិតក្នុងពូល F នឹងចាប់ផ្តើមការប្រកួតជាមួយហូឡង់ នៅថ្ងៃទី 14 ខែមិថុនា មុនពេលប្រកួតជាមួយទុយនេស៊ី នៅថ្ងៃទី 21 ខែមិថុនា និងស៊ុយអែត ប្រាំថ្ងៃក្រោយមក។
អ្នកចាត់ការ Hajime Moriyasu បានបង្ហាញឈ្មោះក្រុមរបស់គាត់ដោយមានតារាល្បីៗដូចជា Wataru Endo (Liverpool), Daichi Kamada (Crystal Palace), Ao Tanaka (Leeds) និង Daizen Maeda (Celtic) រួមបញ្ចូល។
បញ្ជីកីឡាករជប៉ុនពេញលេញ៖
អ្នកចាំទី៖ Tomoki Hayakawa (Kashima Antlers), Keisuke Osako (Sanfrecce Hiroshima), Aya Suzuka (Parma Calcio)
ខ្សែការពារ៖ Yuto Nagatomo (FC Tokyo), Shogo Taniguchi (Sint-Truiden), Ko Itakura (Ajax), Tsuyoshi Watanabe (Feyenoord), Takehiro Tomiyasu (Ajax), Hiroki Ito (Bayern Munich), Ayumu Seko (Le Havre AC), Yukinari Sugawara (Werder Bremen)
ខ្សែបម្រើ៖ Wataru Endo (Liverpool), Junya Ito (Genk), Daichi Kamada (Crystal Palace), Koki Ogawa (NEC Nijmegen), Daizen Maeda (Celtic), Ritsu Doan (Eintracht Frankfurt), Ao Tanaka (Leeds United), Kaishu Sano (Mainz 05), Takefusa Kubo (Real Sociedad)
ខ្សែប្រយុទ្ធ៖ Ayase Ueda (Feyenoord), Keito Nakamura (Stade de Reims), Ito Suzuki (SC Freiburg), Kento Shiode (Wolfsburg), Keisuke Goto (Sint-Truiden)
ការប្រកួតបាល់ទាត់ពិភពលោកដែលមានក្រុមចំនួន 48 នឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែមិថុនា ហើយត្រូវបានធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
ដោយ៖ ភារៈ
