សង្គ្រាមអាមេរិក-អ៊ីរ៉ង់៖ ចំណាយ ៣.៧ពាន់លានដុល្លារក្នុង១០០ម៉ោងដំបូង
ជិតមួយសប្តាហ៍ហើយ ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមានភ្លើងសង្គ្រាមឆាបឆេះសន្ធោសន្ធៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ក្នុងប្រតិបត្តិការ «Epic Fury» អាមេរិកបានចំណាយថវិកាយោធាយ៉ាងច្រើន ដោយប្រើប្រាស់យុទ្ធឧបករណ៍ច្រើនប្រភេទ ប៉ុន្តែយុទ្ធឧបករណ៍ទាំងនោះក៏ត្រូវខ្ទេចខ្ទីផងដែរដោយសារការសងសឹករបស់អ៊ីរ៉ង់។ យោងតាមទិន្នន័យរបស់ស្ថាប័នសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ដែលចេញផ្សាយកាលពីថ្ងៃទី៥ មីនា ២០២៦ បានបង្ហាញថា ក្នុងរយៈពេល១០០ម៉ោងដំបូងនៃសង្គ្រាមជាមួយអ៊ីរ៉ង់ អាមេរិកបានចំណាយអស់ប្រហែល ៣.៧ពាន់លានដុល្លារ។ ក្នុងចំនួននោះ…
