អង់គ្លេសបញ្ជូននាវាចម្បាំងទៅសមុទ្រមេឌីទែរ៉ាណេ ដោយបារម្ភសង្គ្រាមរាលដាល
អង់គ្លេសបានចាប់ផ្តើមដាក់ពង្រាយកងកម្លាំងយោធាថ្មីទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេ ក្នុងពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើង។ យោងតាមក្រសួងការពារជាតិអង់គ្លេស នាវាចម្បាំងម៉ាក HMS Dragon ត្រូវបានបញ្ជូនទៅកាន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ រួមជាមួយឧទ្ធម្ភាគចក្រ Wildcat ចំនួនពីរគ្រឿង។ ការផ្លាស់ប្តូរយោធានេះមកពីការបារម្ភអំពីស្ថានភាពសន្តិសុខក្នុងតំបន់។ នាវា HMS Dragon ដែលជានាវាពិឃាតការពារដែនអាកាស Type-45 ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Sea Viper ដ៏ទំនើប…
