រុស្ស៊ីព្រមានពិភពលោក៖ វិបត្តិថាមពលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជិតមកដល់
រុស្ស៊ីបានចេញសម្លេងព្រមានថា ពិភពលោកកំពុងឈានឆ្ពោះទៅរកវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារសង្គ្រាមមជ្ឈិមបូព៌ាបានធ្វើឲ្យតម្លៃប្រេងនិងហ្គាសហក់ឡើងខ្ពស់។ លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានព្រមានកាលពីថ្ងៃទី២៦ មីនា ២០២៦ ថា៖ «យើងមើលឃើញថា វិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកំពុងខិតជិតមកដល់ហើយ។ ទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សុទ្ធតែមិនបានត្រៀមខ្លួនទាល់តែសោះ»។ សង្គ្រាមមជ្ឈិមបូព៌ាបានធ្វើឲ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងពិភពលោក។…
