ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងឆ្នេរសមុទ្រព្រះសីហនុ អំពាវនាវពលរដ្ឋចូលរួមឱ្យបានច្រើន
ភ្នំពេញ – ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យនាំគ្នាចូលរួមក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។ នៅក្នុងសន្និសីទសារព័ត៌មានអំពីទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងលើកទី១១ ឯកឧត្តមបានបង្ហាញថា មានអ្នកចុះឈ្មោះរួចជាង ២,០០០ នាក់ ហើយរំពឹងថានឹងកើនឡើងដល់ ២,៥០០…
