ចិនបង្កើនការវិនិយោគស្រាវជ្រាវជាង ៧% ក្នុងផែនការប្រាំឆ្នាំទី១៥ ដើម្បីក្លាយជាមហាអំណាចវិទ្យាសាស្ត្រ
ភ្នំពេញ៖ ប្រទេសចិនបានកំណត់គោលដៅបង្កើនការវិនិយោគសរុបលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងសង្គមទាំងមូលឱ្យកើនឡើងជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ ក្នុងអំឡុងពេលអនុវត្តផែនការប្រាំឆ្នាំទី១៥ (២០២៦-២០៣០)។ សេចក្តីព្រាងផែនការប្រាំឆ្នាំទី១៥ ដែលត្រូវបានដាក់ជូនសភាតំណាងរាស្ត្រចិនសម្រាប់ការពិនិត្យពិភាក្សានៅថ្ងៃទី៥ ខែមីនា បានលើកឡើងពីគោលដៅយុទ្ធសាស្ត្រនេះ ដែលស្របនឹងផែនការធ្វើឱ្យចិនក្លាយជាមហាអំណាចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្នាំ២០៣៥។ លោក យិន ហឺជូន រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន…
