កងទ័ពអាកាសកាតាបានបាញ់ទម្លាក់យន្តហោះវាយប្រហារអ៊ីរ៉ង់ចំនួន ២ គ្រឿង នៅលើដែនទឹកកាតា
អន្តរជាតិ៖ កងទ័ពអាកាសកាតាបានសម្លាប់យន្តហោះវាយប្រហារអ៊ីរ៉ង់ចំនួនពីរគ្រឿង ដែលកំពុងហោះហើរក្រោមកម្ពស់ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាកាសអាល់អ៊ូដេអ៊ីត នៅថ្ងៃអាទិត្យ។ ប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះវាយប្រហារប្រភេទ Su-24 “Fencer” ចំនួនពីរគ្រឿងរបស់អ៊ីរ៉ង់ បានហោះហើរក្រោមកម្ពស់ត្រឹមតែ ៨០ ហ្វីតពីលើផ្ទៃសមុទ្រ ដើម្បីជៀសវាងការរកឃើញដោយរ៉ាដា។ យន្តហោះទាំងនេះត្រូវបានគេជឿថាកំពុងឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាសអាល់អ៊ូដេអ៊ីត ដែលជាទីតាំងយោធាសំខាន់របស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ កងទ័ពអាកាសកាតាបានបញ្ជូនយន្តហោះចម្បាំង F-15QA “Ababil” ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ។ បន្ទាប់ពីបានផ្តល់ការព្រមានតាមវិទ្យុជាច្រើនដង…
