មន្ត្រីកម្ពុជាបង្ហាញឯកសារព្រំដែនដល់ទូតម៉ាឡេស៊ី ដោយចោទថៃរំលោភគតិយុត្តិ
ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយតំណាងស្ថានទូតម៉ាឡេស៊ី ដោយផ្ដោតលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងបច្ចុប្បន្ន។ លោក ផៃ ស៊ីផាន បានលើកឡើងពីឯកសារប្រវត្តិសាស្រ្តទាក់ទងនឹងការកំណត់ព្រំដែន ដោយអះអាងថា ថៃកំពុងរំលោភបំពានលើឯកសារគតិយុត្តិដែលបានព្រមព្រៀងរួមគ្នា។ លោកបានប្រាប់មន្ត្រីទូតម៉ាឡេស៊ីអំពីប្រវត្តិព្រំដែនចាប់តាំងពីឆ្នាំ១៩០៤, ១៩០៧, ១៩០៨, ១៩៤៦, ១៩៦២ និង២០១២។…
