admin

administrator

ទាហានអាមេរិក ១២ នាក់រងរបួសក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅអារ៉ាប៊ីសាអូឌីត

ទាហានអាមេរិកចំនួន ១២ នាក់បានរងរបួស ក្នុងនោះពីរនាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់យោធាអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការវាយប្រហារនេះកើតឡើងក្នុងពេលមានការកើនឡើងជម្លោះនៅក្នុងតំបន់កាន់តែរីករាលដាលខ្លាំង ដោយបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (US Central Command) បានរាយការណ៍ថា កងទ័ពអាមេរិកជាង ៣០០ នាក់បានរងរបួសបន្ទាប់ពីសង្គ្រាមរយៈពេលបួនសប្តាហ៍ជាមួយអ៊ីរ៉ង់។ តាមការចុះផ្សាយរបស់ TRT…

អាវុធហត្ថភ្នំពេញឃាត់ខ្លួនក្មេងទំនើង៨នាក់ ក្រោយវាយកាប់គ្នានៅមុខផ្សារទំនើប

អាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនក្មេងទំនើង៨នាក់ ក្រោយពីក្រុមទាំងពីរបានវាយកាប់គ្នាដោយប្រើកាំបិតប៉័ងតោ និងដំបងដែកទីប នៅមុខផ្សារទំនើបជីបម៉ុង២៧១ កាលពីយប់ថ្ងៃទី២៤ មីនា។ ហេតុការណ៍ហិង្សាដោយចេតនានេះកើតឡើងនៅវេលាម៉ោង២២:៥៥នាទី នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ អាវុធហត្ថបានទទួលបណ្តឹងតាមលេខបន្ទាន់១២៩១ ហើយភ្លាមៗកម្លាំងពិសេសបានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ។ ក្រោយពីស្រាវជ្រាវ អាវុធហត្ថបានឃាត់ខ្លួនក្មេងទំនើងទាំង៨នាក់ និងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូហុងដាស្កូពីពណ៌ខ្មៅ ស៊េរី២០២៣ លេខផ្ទាំងភ្នំពេញ 1KH-4857 បំពង់ទីបដែក១ដើម…

ថៃរកឃើញកូវីដប្រភេទថ្មី ‘Cicada’ ដែលឆ្លងខ្លាំង និងគេចផុតពីប្រព័ន្ធភាពស៊ាំ

ភ្នំពេញ – ប្រទេសថៃបានបញ្ជាក់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ Cicada ដែលជាខ្សែស្រឡាយរបស់អូមីក្រុង និងមានអត្រាបំប្លែងខ្លួនខ្ពស់ជាងមុន។ តាមការផ្សាយរបស់ Thairath កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ វិទ្យាស្ថានវ៉ាក់សាំងជាតិថៃបានបញ្ជាក់ពីការរកឃើញនេះ ដោយអះអាងថា មេរោគនេះមានអត្រាឆ្លងខ្លាំង ហើយថៃកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ ទោះបីជាយ៉ាងណាក៏ដោយ ថៃមិនប្រាប់ឡើយថាតើក្នុងប្រទេសខ្លួនមានការឆ្លងប៉ុន្មានករណីហើយ ប៉ុន្តែបានអំពាវនាវដល់ពលរដ្ឋកុំទាន់ព្រួយបារម្ភនិងស្លន់ស្លោ។ សូមជម្រាបថា វីរុសកូវីដបំប្លែងខ្លួន Cicada ឬ…

អាកាសធាតុក្តៅហើយស្ងួតពេញប្រទេស! ក្រសួងធនធានទឹកចេញការព្រមានពីថ្ងៃទី២៨-៣០ មីនា ២០២៦

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពិសេសអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ពេញប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ ការព្រមាននេះមកពីឥទ្ធិពលរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដែលនឹងបង្កឱ្យមានស្ថានភាពអាកាសធាតុស្ងួត និងក្តៅហើយពេញប្រទេស។ តាមការបញ្ជាក់ពីក្រសួង ស្ថានភាពអាកាសធាតុនឹងមានដូចខាងក្រោម៖ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៤°C…

អភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្រ៖ មេដឹកនាំចិន-អ៊ូសបេគីស្ថានពិភាក្សាកិច្ចសហប្រតិបត្តិការថ្មី

ក្រុងប៉េកាំង៖ លោក Wang Huning សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានជួបពិភាក្សាការងារជាមួយលោក Umarzakov ទីប្រឹក្សាប្រធានាធិបតីអ៊ូសបេគីស្ថាន នៅក្រុងប៉េកាំងកាលពីថ្ងៃទី២៦ ខែកុម្ភៈ។ ក្នុងកិច្ចប្រជុំនេះ លោក Wang Huning បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិន…

លោក ត្រាំ លេងសើចហៅច្រកសមុទ្រ Hormuz ថា «ច្រកសមុទ្រត្រាំ» ព្រមានអ៊ីរ៉ង់ត្រូវបើកច្រក

ភ្នំពេញ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការព្រមានថ្មីមួយទៅកាន់អ៊ីរ៉ង់ ដោយទាមទារឲ្យបើកច្រកសមុទ្រ Hormuz ប្រសិនបើចង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ ការព្រមាននេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលថ្លែងនៅវេទិកាវិនិយោគ FII Priority នៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃទី២៧មីនា។ លោក ត្រាំ…

កុមារកម្ពុជា ៩ នាក់ ឈ្នះប្រកួតគំនូររថយន្តសុបិន ត្រៀមតំណាងប្រទេសនៅជប៉ុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា បានប្រកាសជាផ្លូវការនូវម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ លើកទី១៩ ដែលទទួលបានការចូលរួមយ៉ាងច្រើនពីកុមារកម្ពុជាទូទាំងប្រទេស។ កម្មវិធីនេះជាគំនិតផ្តួចផ្តើមសកលរបស់ Toyota Motor Corporation ក្នុងគោលបំណងជំរុញទឹកចិត្តកុមារឱ្យជឿជាក់លើថាមពលនៃក្តីសុបិន និងបណ្តុះបណ្តាលអ្នកបង្កើតថ្មីជំនាន់ក្រោយ។ ក្រោមប្រធានបទ “រថយន្តក្នុងសុបិនរបស់អ្នក” កុមារអាយុក្រោម១៥ឆ្នាំបានបង្ហាញពីទេពកោសល្យសិល្បៈ និងគំនិតច្នៃប្រឌិតខ្ពស់។ ម្ចាស់ជ័យលាភីកម្រិតអាយុក្រោម៨ឆ្នាំ៖ ១. លាមលិះ ចេស្ដា…

រថយន្តហាយលែនឌ័របុកផាសអាប់ខ្ទាតមនុស្សប៉ះម៉ូតូ បណ្តាលរបួសធ្ងន់ស្រាល ២នាក់នៅកណ្ដាល

ខេត្តកណ្ដាល – ហេតុការណ៍ថ្នាក់ថ្នមដ៏គ្រោះថ្នាក់បានកើតឡើងនៅលើផ្លូវជាតិលេខ១ កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២៦ នៅពេលរថយន្តម៉ាក TOYOTA Highlander បុកផាសអាប់ពេញទំហឹង បណ្តាលឲ្យមនុស្សខ្ទាតចេញទៅប៉ះម៉ូតូមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១៧:០៥ ល្ងាច នៅចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ រថយន្ត Highlander ពណ៌ទឹកប៊ិចចាស់…

ត្រាំហៅនាវាចម្បាំងអង់គ្លេសថា «របស់ក្មេងលេង» បណ្តាលឱ្យភាពតានតឹងអន្តរជាតិ

អាមេរិក-អង់គ្លេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលលោកបានហៅនាវាផ្ទុកយន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេសថាគ្រាន់តែជា «របស់ក្មេងលេង» និងរិះគន់យ៉ាងខ្លាំងទៅលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer។ យោងតាមការចុះផ្សាយរបស់ Independent នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ការរិះគន់នេះកើតឡើងបន្ទាប់ពីអង់គ្លេសបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះចម្បាំងអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Diego Garcia…

កម្ពុជាស្វាគមន៍ទាហានម៉ាឡេស៊ីចូលរួមក្រុមសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការពង្រឹងតួនាទីរបស់ពួកគេ។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ម៉ោង១៣:៥០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសម៉ាឡេស៊ី ដែលបានចាត់បញ្ជូននាយទាហានពីររូបចូលរួមជាមួយក្រុម AOT ដែលដឹកនាំដោយហ្វីលីពីន។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ…