admin

administrator

កាកបាទក្រហមស្ទឹងត្រែង ចុះផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមានជំងឺដុំពក និងដុះសាច់លើក្បាល

ខេត្តស្ទឹងត្រែង – កាលពីថ្ងៃទី២៦ មីនា ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំសកម្មភាពមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជំនួយដល់ពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរចំនួន ២គ្រួសារ នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន។ ក្រុមមន្ត្រីកាកបាទក្រហម ដឹកនាំដោយលោកនាយកសាខា បានអញ្ជើញចុះទៅកាន់លំនៅឋានពលរដ្ឋ ដោយនាំយកអំណោយមនុស្សធម៌ និងថវិកាលើកទឹកចិត្តជូនដល់ពលរដ្ឋដែលកំពុងជួបការលំបាក។ ពលរដ្ឋដែលទទួលបានការយកចិត្តទុកដាក់រួមមាន៖ ១.…

អតីតពលករខ្មែរច្បាស់ជាមិនវិលទៅថៃទៀត ដោយការងារក្នុងស្រុកមានអត្ថប្រយោជន៍ច្រើនជាង

រាជធានីភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបានបដិសេធការលើកឡើងរបស់សង់ត្រាល់ ដោយបញ្ជាក់ថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គ្មានបំណងត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតទេ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា៖ “អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មិនមានគោលបំណងណាមួយត្រឡប់ទៅធ្វើការងារនៅប្រទេសថៃដូចការលើកឡើងរបស់សង់ត្រាល់នោះទេ។ អត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីការងារក្នុងស្រុកមានច្រើនជាងធ្វើការងារនៅប្រទេសថៃ។” លោកបន្តថា…

ប៉ៃលិនបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស១៧នាក់

ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ត្រឆ្ងាយក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងឃាត់ខ្លួនជនបរទេសចំនួន ១៧នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅខុសច្បាប់។ អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង១៧នាក់ រួមនឹងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត…

ភរិយាអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

រាជធានីភ្នំពេញ៖ លោកស្រី ខាវ ថងញុត ភរិយារបស់អធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីសុខភាពមិនស្រួលខ្លាំង។ ព័ត៌មាននេះត្រូវបានប្រកាសដោយក្រុមព្រះសុរិយាតាមបណ្តាញសង្គមនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ក្រុមព្រះសុរិយាបានចែងថា ក្នុងស្ថានភាពអាកាសធាតុកំដៅខ្លាំងបច្ចុប្បន្ន បានធ្វើឱ្យមនុស្សដែលមានសុខភាពទន់ខ្សោយ និងចាស់ជរាធ្លាក់ខ្លួនឈឺយ៉ាងងាយ។ លោកស្រី ខាវ ថងញុត ដែលមានវ័យជាង៨០ឆ្នាំ…

ការកែទម្រង់រដ្ឋបាលថ្មី៖ កាត់បន្ថយអគ្គនាយកដ្ឋាន ៣ និងនាយកដ្ឋាន ២៦ ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ភ្នំពេញ៖ ក្នុងជំហានសំខាន់នៃការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសពីការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលយ៉ាងធំធេង។ លោកបានបញ្ជាក់ថា ក្រសួង-ស្ថាប័នចំនួន ១២ បានសម្រេចកាត់បន្ថយរចនាសម្ព័ន្ធថ្នាក់អគ្គនាយកដ្ឋាន ៣ និងនាយកដ្ឋានចំនួន ២៦ ដើម្បីឆ្លើយតបទៅនឹងអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និងបង្កើនស័ក្តិសិទ្ធិភាពការងារ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។…

អាណិតអាសូរ! ម្ចាស់ផ្ទះជួលអាយុ៦០ឆ្នាំ ស្លាប់ដោយកាំបិត ដោយសារតែការណែនាំកុំឱ្យហូបចុកឡូឡារំខានអ្នកជិតខាង

រឿងឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលជនដៃដល់ម្នាក់បានចាក់សម្លាប់ម្ចាស់ផ្ទះជួលដោយសារតែជម្លោះអំពីការហូបចុកឡូឡារំខានអ្នកជិតខាង។ ករណីចាក់សម្លាប់នេះបានកើតឡើងនៅវេលាម៉ោង០៧:៤៥នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនរងគ្រោះគឺជាម្ចាស់ផ្ទះជួលអាយុជាង៦០ឆ្នាំ ដែលត្រូវបានជនដៃដល់ចាក់សម្លាប់ដោយកាំបិតមុខស្រួច។ ប្រភពព័ត៌មានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងដោយសារតែម្ចាស់ផ្ទះបានណែនាំជនដៃដល់កុំឱ្យហូបចុក និងចាក់ធុងបាស់ឡូឡារំខានដល់អ្នកជិតខាងជាញឹកញាប់។ ការណែនាំនេះបានធ្វើឱ្យជនដៃដល់ខឹងចិត្ត និងចងគំនុំយ៉ាងខ្លាំង។ នៅថ្ងៃកើតហេតុ ជនដៃដល់បានឃើញឱកាសល្អ ក៏បានកាន់កាំបិតមុខស្រួចស្ទុះទៅចាក់សម្លាប់ម្ចាស់ផ្ទះនៅខាងក្នុងផ្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗ។ ក្រោយពីប្រព្រឹត្តបទឧក្រិដ្ឋ…

ស្មៀនឃុំស្រវឹងបើករថយន្តលឿនបុកម៉ូតូ២គ្រឿង បណ្ដាលឱ្យស្លាប់១របួស១នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងក្រុងច្បារមន នៅពេលរថយន្តស៊េរីទំនើបរបស់ស្មៀនឃុំតាសាល ស្រុកឱរ៉ាល់ បើកបរលឿនខ្លាំងបុកម៉ូតូចំនួន២គ្រឿង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងនារីម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៦ព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅខាងត្បូងវិមានឯករាជ្យ តាមបណ្ដោយផ្លូវក្រាលកៅស៊ូលេខ១ ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ប្រភពព័ត៌មានបានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់បានបែកក្បាលហូរឈាមស្លាប់នៅលើផ្លូវ ខណៈក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ និងម៉ូតូមួយគ្រឿងទៀតដែលមិនទាន់ស្គាល់ម៉ាកដោយសារខូចខាតធ្ងន់។…

សង្គ្រាមមជ្ឈិមបូព៌ា៖ ប្រទេសណាខ្លះកំពុងទទួលផលចំណេញយ៉ាងធំ?

ពិភពលោកកំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ុន្តែក្នុងគ្រោះមានលាភ ប្រទេសខ្លះកំពុងទទួលផលចំណេញយ៉ាងច្រើន។ តម្លៃប្រេងឆៅបានហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការនាំចេញប្រេង។ កត្តានេះបានធ្វើឱ្យប្រទេសផលិតថាមពលក្រៅតំបន់ទទួលបានអត្ថប្រយោជន៍។ ប្រទេសទទួលផលចំណេញសំខាន់ៗ៖ 🇺🇸 សហរដ្ឋអាមេរិក៖ អ្នកផលិតប្រេងធំ ទទួលបានចំណូលច្រើនពីការលក់ថាមពលទៅអឺរ៉ុបនិងអាស៊ី 🇰🇿 កាហ្សាក់ស្ថាន៖ មិនពឹងផ្អែកលើច្រកសមុទ្រមជ្ឈិមបូព៌ា ទទួលបានការវិនិយោគបន្ថែម 🇷🇺…

អ៊ីរ៉ង់បើកផ្លូវពិសេសឲ្យនាវាម៉ាឡេស៊ីឆ្លងច្រកសមុទ្រ Hormuz បើទោះបីជាច្រកសមុទ្រនេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុង

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា អ៊ីរ៉ង់បានផ្តល់ការអនុញ្ញាតពិសេសឲ្យនាវាដឹកជញ្ជូនរបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន បើទោះបីជាច្រកសមុទ្រដ៏សំខាន់នេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ។ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកអាន់វ៉ាបានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ចំពោះកាយវិការនេះ។ លោកបានបញ្ជាក់ថា ម៉ាឡេស៊ីកំពុងខិតខំរំដោះនាវាដឹកប្រេង និងបុគ្គលិករបស់ខ្លួនឲ្យបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ ម៉ាឡេស៊ីជាប្រទេសនាំចេញថាមពល ប៉ុន្តែពួកគេនៅតែត្រូវពឹងផ្អែកលើប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារហូតដល់ ៧០%។…

អម្ពរ ទេវី សប្បាយចិត្តយ៉ាងខ្លាំង ដែលមានប្អូនប្រុសបន្តវេនសិល្បៈភាពយន្ត

តារាសម្តែងដ៏ល្បីល្បាញនាទសវត្សឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី បានបង្ហាញនូវភាពសប្បាយចិត្តយ៉ាងខ្លាំង ក្រោយដឹងថាមានប្អូនប្រុសម្នាក់អាចបន្តវេនសិល្បៈភាពយន្តដូចជានាងដែរ។ ប្អូនប្រុសដែលជាប្អូនជីដូនមួយរបស់អ្នកនាង អម្ពរ ទេវី នោះមានឈ្មោះថា ទេព កែវគីរី ក៏ជាតារាសម្តែងមួយរូបផងដែរ។ កន្លងមក លោកមិនដែលបង្ហើបឬបញ្ចេញពីអត្តសញ្ញាណរបស់លោកថាជាប់ខ្សែជាមួយតារាជើងចាស់រូបនេះឡើយ។ តារាសម្តែងដ៏ល្បីល្បាញនាទសវត្សឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី បញ្ជាក់តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា៖…