admin

administrator

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអាមេរិក-ម៉ាឡេស៊ី ប្រើរូបភាពផ្កាយរណប ផ្ទៀងផ្ទាត់ថាតើថៃ ឬកម្ពុជាបាញ់មុន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីភាពត្រៀមខ្លួនរបស់កម្ពុជាក្នុងការសហការជាមួយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីស្វែងរកការពិតអំពីហេតុការណ៍បាញ់ប្រហារនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចធិបតីបានបង្ហាញថា កាលពីយប់មិញនេះ ទ្រង់បានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីស្វែងរកវិធីសម្រាប់បទឈប់បាញ់ និងវិលត្រលប់ទៅការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។ “ខ្ញុំបានផ្តល់យោបល់ថា…

អាមេរិកប្រកាសជោគជ័យ! ថៃ-កម្ពុជាយល់ព្រមឈប់បាញ់ ត្រឡប់គោរពកិច្ចព្រមព្រៀងសន្តិភាព

វ៉ាស៊ីនតោន – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជោគជ័យនៃការឈប់បាញ់រវាងថៃ និងកម្ពុជា នៅពាក់កណ្ដាលយប់រំលងអធ្រាត្រចូលថ្ងៃសៅរ៍ទី ១៣ ធ្នូ នេះ។ ការប្រកាសដ៏សំខាន់នេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានសន្ទនាទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី…

កម្ពុជាប្រកាសភាពមិនចុះចាញ់! អនុរដ្ឋលេខាធិការក្រសួងការពារជាតិថ្លែងច្បាស់លាស់ពីសមត្ថភាពការពារបូរណភាពទឹកដី

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើការប្រកាសយ៉ាងច្បាស់លាស់ថា កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យណាមួយឡើយ ទោះក្នុងទម្រង់ណាក៏ដោយ។ ក្នុងការតស៊ូប្រយុទ្ធតតាំងក្នុងសមរភូមិជាមួយសត្រូវឈ្លានពានដែលចង់បានទឹកដីកម្ពុជា លោកស្រីបានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិ។ លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា…

FIFA ត្រូវបានរិះគន់ខ្លាំងដោយអ្នកគាំទ្រអឺរ៉ុប ដោយសារតម្លៃសំបុត្រពិភពលោក 2026 ឡើងខ្ពស់ដូចជំរិតទារប្រាក់

អ្នកគាំទ្របាល់ទាត់អឺរ៉ុប (FSE) បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យ FIFA បញ្ឈប់ជាបន្ទាន់ការលក់សំបុត្រថ្លៃកប់ពពកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក 2026។ ក្រុមអ្នកគាំទ្របានចោទប្រកាន់ថា តម្លៃសំបុត្រដែលត្រូវបានកំណត់គឺដូចជំរិតទារប្រាក់ ដែលធ្វើឱ្យអ្នកគាំទ្រធម្មតាមិនអាចទទួលបានសិទ្ធិទស្សនាការប្រកួតបាន។ តាមការបញ្ជាក់របស់ FSE តម្លៃសំបុត្រដែលបានបែងចែកទៅសមាគមសមាជិកចូលរួម (PMAs) បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អ្នកគាំទ្រដែលចង់ដើរតាមក្រុមរបស់ពួកគេតាំងពីពូលដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ត្រូវតែបង់ប្រាក់យ៉ាងហោចណាស់ 6,900 ដុល្លារ ដែលស្ទើរតែប្រាំដងនៃការចំណាយនៅការប្រកួតពិភពលោក…

ខេត្តព្រៃវែងរៀបចំពិធីបួងសួងសុំសេចក្ដីសុខជូនកងទ័ពជួរមុខកម្ពុជា

ព្រៃវែង៖ នៅថ្ងៃទី១២ ធ្នូ ២០២៥ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិមុខការពារទឹកដី។ លោក សួន សុម៉ាលីន អភិបាលខេត្ត និងលោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីដ៏ពិសេសនេះ ដែលប្រារព្ធធ្វើនៅទួលបារាយណ៍អណ្ដែត ក្រុងព្រៃវែង។ ការបួងសួងនេះមានគោលបំណងសុំឱ្យទេវតា និងអង្គអ្នកតាថែរក្សាទឹកដីជួយថែរក្សា និងប្រទានពរជ័យជូនដល់កងទ័ពជួរមុខទាំងអស់។…

ទឹកចិត្តសប្បុរសជនផុសផុល បរិច្ចាគជំនួយដល់វីរកងទ័ព និងជនភៀសសឹកក្នុងពេលវេលាសង្គ្រាម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយ ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន រួមទាំងសម្ភារៈ គ្រឿងបរិក្ខា និងថវិកា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ការបរិច្ចាគនេះមានគោលបំណងត្រៀមរៀបចំបែងចែកជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលត្រូវជម្លៀសមកមណ្ឌលសុវត្ថិភាពនានា ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ…

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខវីរកងទ័ព៣រូប ដែលបានរងរបួសក្នុងការការពារព្រំដែនកម្ពុជា-ថៃ

រាជធានីភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ព៣រូប ដែលបានរងរបួសក្នុងការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…

ស្តេចថៃអនុម័តរំលាយសភា ត្រៀមបោះឆ្នោតថ្មីក្នុង៤៥-៦០ថ្ងៃ

ភ្នំពេញ – ស្តេចថៃ មហាវជិរឡង្កន បានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភានៅថ្ងៃសុក្រទី១២ ធ្នូ ២០២៥ ដោយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃទៀត។ តាមការផ្សាយរបស់ Reuters អ្នកនាំពាក្យរដ្ឋាភិបាលលោក ស៊ីរីពង អង្គសាកុលគាត បានបញ្ជាក់ថា ការរំលាយនេះកើតឡើងដោយសារមានការខ្វែងគំនិតជាមួយគណបក្សប្រឆាំងធំបំផុតក្នុងរដ្ឋសភា គឺគណបក្សប្រជាជនថៃ។ ការសម្រេចចិត្តនេះមកបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានប្រកាសថា…

បាងកកអាចលិចទឹកក្នុងឆ្នាំ២០៥០ បើគ្មានវិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

អ្នកវិទ្យាសាស្រ្តបានព្រមានថា ទីក្រុងបាងកកអាចលិចក្រោមទឹកនៅឆ្នាំ២០៥០ បើគ្មានវិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការព្យាករនេះមកពីការកើនឡើងនៃកម្រិតទឹកសមុទ្រ និងការស្រុតដីដោយសារការបូមទឹកក្រោមដីច្រើនពេក។ ការសិក្សាដែលផ្សាយកាលពីឆ្នាំ២០១៩ បង្ហាញថា រាជធានីថៃមានកម្ពស់ជាមធ្យមត្រឹមតែ ១.៥ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលធ្វើឲ្យងាយនឹងរងគ្រោះពីទឹកជំនន់។ កម្រិតទឹកសមុទ្រកើនឡើង ៣-៥មិល្លីម៉ែត្ររៀងរាល់ឆ្នាំ រួមជាមួយការស្រុតដី បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទីក្រុងនេះ។ អ្នកជំនាញលើកឡើងថា បើគ្មានវិធានការការពារទាន់ពេលវេលា ផ្នែកធំៗនៃបាងកកអាចលិចទឹកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ កត្តាដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ រួមមានការបាត់បង់វាលទំនាបលិចទឹក និងខ្យល់មូសុងកាន់តែខ្លាំងឡើង។…

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ប្រកាសលាលែងពីតំណែង ក្រោយសង្គ្រាមថៃ-កម្ពុជាលើកទី២

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីសង្គ្រាមថៃ-កម្ពុជាលើកទី២ ដែលបានបន្តរយៈពេល៥យប់៥ថ្ងៃ។ ការសម្រេចចិត្តនេះកើតឡើងក្រោយពីកងទ័ពថៃបរាជ័យក្នុងការវាយប្រហារកងទ័ពកម្ពុជា និងមិនអាចសម្រេចបានតាមផែនការដែលខ្លួនចង់បាន។ លោកអានុទីន ដែលជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ បានដឹកនាំរដ្ឋាភិបាលត្រឹមតែជាង២ខែប៉ុណ្ណោះ។ ការប្រកាសលាលែងរបស់លោកកើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសថានឹងហៅទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីទាំងពីរប្រទេស ដើម្បីអំពាវនាវឲ្យបញ្ឈប់សង្គ្រាម។ នៅថ្ងៃទី១១ខែធ្នូ កងទ័ពទាំងសងខាងត្រូវបានអនុវត្តបទឈប់បាញ់ ដែលជាថ្ងៃចុងក្រោយនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា។ សង្គ្រាមនេះជាលើកទី២ក្នុងរយៈពេលតែជាង៤ខែប៉ុណ្ណោះ បន្ទាប់ពីសង្គ្រាមផ្ទុះឡើងម្តងកាលពីចុងខែកក្កដា។…