admin

administrator

ជនសង្ស័យដកកាំភ្លើងបាញ់ទៅលើសមត្ថកិច្ច ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់បាន

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបានឃាត់ជនសង្ស័យម្នាក់ដែលដកកាំភ្លើងខ្លីបាញ់ទៅលើសមត្ថកិច្ចជាច្រើនគ្រាប់ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង១២:២០នាទីរំលងអធ្រាត្រ នៅក្រោមស្ពានជ្រោយចង្វារ សង្កាត់ឫស្សីកែវ។ សមត្ថកិច្ចកំពុងធ្វើការល្បាតពួនស្ទាក់ការពារមុខសញ្ញាលួចឆក់ បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ SUZUKI NEX លេខភ្នំពេញ 1HH-8184។ នៅពេលសមត្ថកិច្ចសុំធ្វើការត្រួតពិនិត្យ ជនសង្ស័យមិនព្រមឈប់ បែរជាបន្ថែមល្បឿនរត់គេច។ នៅពេលទៅដល់ក្រោមស្ពាន ជនសង្ស័យបានផ្តួលម៉ូតូចោល រួចដកកាំភ្លើងខ្លីចេញពីចង្កេះ…

មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព៖ តន្ត្រីជួយមនុស្សធម៌ដល់ជនរងគ្រោះព្រំដែន

ភ្នំពេញ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ បានប្រកាសគំរោងសហការដ៏ពិសេសមួយ ដោយយកល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោក មកបម្រើគោលបំណងមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមសេចក្ដីប្រកាសព័ត៌មានថ្មីៗនេះ ការសំដែងវណ្ណកម្មរឿង “Don Giovanni” របស់ Mozart ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៤ ខែធ្នូ ឆ្នាំ២០២៥ នឹងជា “មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព” ដែលរាល់ការលក់សំបុត្រនីមួយៗនឹងត្រូវដក១០ភាគរយសម្រាប់បរិច្ចាគជួយដល់សហគមន៍ជនភៀសសឹកតាមបណ្តោយព្រំដែន។…

ពាណិជ្ជកម្មចិនបន្តរីកចំរើនជាប់១០ខែ អាស៊ាននៅតែជាដៃគូធំបំផុត

ភ្នំពេញ – ទិន្នន័យថ្មីបំផុតពីអគ្គរដ្ឋបាលគយចិនបង្ហាញថា ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ប្រទេសចិនបានរក្សាកំណើនជាប់ៗគ្នារយៈពេល១០ខែ ដោយការប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិបន្តមាននិន្នាការកើនឡើងជាលំដាប់។ ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសដែលរួមកសាង«ខ្សែក្រវាត់ និងផ្លូវ»មានចំនួន២១.៣៣ទ្រីលានយាន់ប្រាក់ចិន កើនឡើង៦% ស្មើនឹង៥១.៨%នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ចិន។ អាស៊ានបន្តកាន់ឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ដោយមានទំហំពាណិជ្ជកម្ម៦.៨២ទ្រីលានយាន់ប្រាក់ចិន កើនឡើង៨.៥% ចំណែកសហភាពអឺរ៉ុបជាដៃគូធំទីពីរដោយមានទំហំ៥.៣៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥.៤%។ ទោះបីជាប្រឈមមុខនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកនិងជម្លោះពាណិជ្ជកម្មអន្តរជាតិក៏ដោយ ក៏ពាណិជ្ជកម្មចិននៅតែមានភាពធន់និងរក្សាកំណើនគួរឱ្យកត់សម្គាល់។ កត្តាសំខាន់មួយគឺការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធនាំចេញ ដែលធ្វើឱ្យខ្សែច្រវាក់ឧស្សាហកម្មនិងផ្គត់ផ្គង់មានភាពពេញលេញ។ ចិនមានផលិតផលឧស្សាហកម្មជាង២០០ប្រភេទស្ថិតនៅលំដាប់ទី១លើពិភពលោក…

អាណិតស្រី១៨ឆ្នាំ! ពឹងឌុបទៅឃាត់ប្ដី ត្រឡប់មកវិញត្រូវចាប់រំលោភ៣ដងក្នុងចម្ការស្វាយ

ខេត្តកណ្ដាល – នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាក់ពីការចាប់ខ្លួនបុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន ក្រោយពីធ្វើសកម្មភាពចាប់រំលោភស្ត្រីវ័យក្មេងអាយុ១៨ឆ្នាំរហូតដល់៣ដង។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឿន វឿន អាយុ៣៦ឆ្នាំ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើឃាតកម្មដ៏សាហាវមួយ។ ជនសង្ស័យនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល១ឆ្នាំពីបទរក្សាទុកគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០:៤០នាទី…

ជនសង្ស័យផ្តួលម៉ូតូបាញ់សមត្ថកិច្ចជាច្រើនគ្រាប់ ត្រូវឃាត់ខ្លួននៅឫស្សីកែវ

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់ដែលដកកាំភ្លើងខ្លីបាញ់ទៅកាន់សមត្ថកិច្ចជាច្រើនគ្រាប់ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខសាលាឯកជនមួយកន្លែង ក្នុងសង្កាត់ឫស្សីកែវ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវបានធ្វើការល្បាតនិងត្រួតពិនិត្យក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញបុរសម្នាក់គួរឲ្យសង្ស័យ ក៏ធ្វើការឃាត់និងសាកសួរនាំ។ ប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូនោះទេ ក៏បានព្យាយាមជិះគេចខ្លួនតែម្តង។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានធ្វើការប្រដេញតាមពីក្រោយ ចាប់ពីមុខសាលាឯកជនមួយកន្លែង នៅផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ក្រោមស្ពានជ្រោយចង្វារ។ ជនសង្ស័យបានធ្វើសកម្មភាពផ្តួលម៉ូតូចោល រួចដកកាំភ្លើងខ្លីពីចង្កេះខោបាញ់សម្តៅទៅកាន់សមត្ថកិច្ចជាច្រើនគ្រាប់…

អាវុធហត្ថស្រុកស្ទឹងហាវឃាត់ខ្លួនជនសង្ស័យ២នាក់ រកឃើញម្សៅសថ្លា កាំភ្លើង និងគ្រឿងប្រើប្រាស់ញៀនជាច្រើន

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្គ្រាបបទល្មើសគ្រឿងញៀននៅស្រុកស្ទឹងហាវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ជាច្រើន។ សូមជម្រាបជូនថា នៅវេលាម៉ោង៥:៤០ល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវចំនួន៨នាក់ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចំនួន៦នាក់ បានចុះប្រតិបត្តិការនៅក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ។ ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួនមាន៖ ១. លោក វេង កុកហេង…

គីម ជុងអ៊ុន សរសើរកងទ័ពកូរ៉េខាងជើង ដែលគាំទ្ររុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន

ភ្នំពេញ – មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកសរសើរការដាក់ពង្រាយកងទ័ពរបស់លោក ដែលគាំទ្រសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសន្យាថា នឹងលុបបំបាត់ការអនុវត្តអាក្រក់ក្នុងចំណោមមន្ត្រីមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ ចេញផ្សាយនាថ្ងៃសុក្រទី ១២ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងសុន្ទរកថាបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាច លោកគីមបានថ្កោលទោស «ទស្សនៈមនោគមវិជ្ជាខុស និងអាកប្បកិរិយាការងារអសកម្ម…

វីដេអូឆ្ងាយពី TBS ជប៉ុនបង្ហាញទាហានថៃបើករថក្រោះបាញ់ចូលភូមិខ្មែរ ប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះ

ទូរទស្សន៍ TBS ជប៉ុនបានចេញផ្សាយវីដេអូឆ្ងាយដ៏គួរឱ្យរន្ធត់ ដែលបង្ហាញពីទាហានថៃបើករថក្រោះចូលក្នុងភូមិខ្មែរ និងបើកការបាញ់ប្រហារកំទេចផ្ទះប្រជាពលរដ្ឋស្លូតត្រង់។ វីដេអូនេះត្រូវបានថតកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនថៃ-កម្ពុជា។ យោងតាមការផ្សព្វផ្សាយ ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារវាងកងទ័ពនៃប្រទេសទាំងពីរនៅតែបន្ត ដោយធ្វើឱ្យចំនួនជនស៊ីវិលដែលរងគ្រោះកើនឡើងយ៉ាងគំហុក។ មកទល់ពេលនេះ ជនស៊ីវិល ៤ នាក់នៅខាងថៃ និង ១០ នាក់នៅខាងកម្ពុជាបានស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយថៃក៏បានរាយការណ៍ពីវីដេអូដូចគ្នា…

ថៃរៀបចំបោះឆ្នោតថ្មី កាលបរិច្ឆេទប្រហែលថ្ងៃទី៨ កុម្ភៈ ២០២៦

ភ្នំពេញ – ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Narong Klanwarin បានបញ្ជាក់ថា ស្ថាប័នរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោតជាតិថ្មី ដោយអាចនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក Narong បានឲ្យដឹងតាមរយៈកាសែត The Nation ថា គណៈកម្មការនឹងប្រជុំនៅថ្ងៃទី១៥-១៦ ខែធ្នូនេះ ដើម្បីកំណត់កាលបរិច្ឆេទបោះឆ្នោតចុងក្រោយ…

អំពើពុករលួយ ភាពក្រីក្រ និងជម្លោះព្រំដែន ក្លាយជាកង្វល់ធំបំផុតសម្រាប់ប្រជាជនថៃ នៅឆមាសទី២ ឆ្នាំ២០២៥

អំពើពុករលួយ ភាពក្រីក្រ និងជម្លោះយោធានៅព្រំដែន ក្លាយជាកង្វល់ធំៗបំផុតសម្រាប់ប្រជាជនថៃ នៅឆមាសទី ២ ឆ្នាំ ២០២៥ នេះ ខណៈ​ការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចនៅតែបន្តរារាំងដល់ការចំណាយរបស់ប្រជាជន ហើយការក្លែងបន្លំ ឬចារកម្មអនឡាញ ត្រូវបាន​រាប់ចាត់ទុកថាជាហានិភ័យធ្ងន់ធ្ងរ។ នេះបើតាមរបាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ​របាយការណ៍បាន​និយាយផងដែរថា ក្រៅពីការប្រុងប្រយ័ត្នផ្នែកសេដ្ឋកិច្ច ​​អ្នកឆ្លើយតបភាគច្រើន​ បាន​និយាយថា…