ជម្លោះព្រំដែនកម្ពុជា-ថៃ ក្ដៅគគុកបន្ដ ទាហានថៃបាញ់ផ្លោងចូលដែនអធិបតេយ្យ ប្រើយន្តហោះទម្លាក់គ្រាប់បែក
(ព្រំដែន)៖ ស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែក្ដៅគគុកយ៉ាងខ្លាំង ដោយគិតមកដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ កងទ័ពទាំងសងខាងកំពុងបន្ដប្រយុទ្ធគ្នាយ៉ាងសាហាវនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ យោធាថៃបានបន្ដបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើយន្តហោះទម្លាក់គ្រាប់បែក និងដ្រូន ដែលបង្កើនកម្រិតភាពតានតឹងយ៉ាងខ្លាំង។ នៅខេត្តឧត្តរមានជ័យ ជាពិសេសនៅសមរភូមិប្រាសាទតាមាន់ តាក្របី…
