ជម្លោះព្រំដែនកម្ពុជា-ថៃ បន្តក្ដៅគគុក ទាហានទាំងសងខាងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតាមសមរភូមិទាំងអស់
ព្រំដែន៖ ស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បន្តក្ដៅគគុកយ៉ាងខ្លាំង ដោយគិតត្រឹមម៉ោង ១០:៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ គ្រប់សមរភូមិទាំងអស់នៅតាមបន្ទាត់ព្រំដែនកំពុងឆេះឆួលដោយការបាញ់ប្រហារយ៉ាងខ្លាំងក្លា។ កងទ័ពទាំងសងខាងនៅតាមខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ បន្តប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដោយយោធាថៃនៅតែបន្តបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងខ្លាំង។ នៅខេត្តឧត្តរមានជ័យ សមរភូមិសំខាន់ៗដូចជា ប្រាសាទតាមាន់…
