ជប៉ុនព្រមានរលកស៊ូណាមី ១ម៉ែត្រ ក្រោយរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រវាយប្រហារភាគខាងជើង
តូក្យូ៖ ប្រទេសជប៉ុនបានចេញការព្រមានរលកស៊ូណាមីកម្ពស់ ១ម៉ែត្រ ក្រោយពីរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារលើភាគខាងជើងនៃប្រទេសនេះ នៅថ្ងៃសុក្រ ទី១២ ខែធ្នូ។ ព្រឹត្តិការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរញ្ជួយដីធ្ងន់ធ្ងរកម្រិត ៧.៥ រ៉ិចទ័របានរំញ័រតំបន់ដដែលនេះ ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០ នាក់រងរបួស។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួន ដោយកែប្រែកម្រិតរញ្ជួយដីពី ៦.៥…
