ថៃរំលាយសភាលើកទី១៦! ត្រៀមបោះឆ្នោតថ្មីដំណាលអស្ថិរភាពនយោបាយរ៉ាំរ៉ៃ
រាជធានីបាងកក – ប្រទេសថៃបានរំលាយសភារបស់ខ្លួននៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការរំលាយលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក។ Royal Gazette បានចេញផ្សាយព្រះរាជក្រឹត្យរំលាយសភា នៅព្រឹកថ្ងៃសុក្រ ដោយការបោះឆ្នោតជាតិរំពឹងទុកថានឹងប្រព្រឹត្តទៅនៅចន្លោះចុងខែមករាដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦។ ក្រោមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល៤៥–៦០ថ្ងៃបន្ទាប់ពីការរំលាយសភា ហើយលោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៦។…
