admin

administrator

កម្ពុជាប្រកាសជំហររឹងមាំ ប្រឆាំងអំពើឈ្លានពានថៃ និងការបង្ខិតបង្ខំគ្រប់ទម្រង់

ភ្នំពេញ៖ កម្ពុជាបានប្រកាសជំហររឹងមាំថា នឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យគ្រប់ទម្រង់ពីសំណាក់ថៃឡើយ នៅក្នុងសន្និសីទសារព័ត៌មានដ៏សំខាន់មួយនាពេលថ្មីៗនេះ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងច្បាស់លាស់នៅម៉ោង ៤រសៀលថ្ងៃទី១១ ខែធ្នូ ដោយបញ្ជាក់ថា៖ «យើងបញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យភាពរបស់យើង ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ។» ការប្រកាសនេះមកក្នុងពេលកងកម្លាំងកម្ពុជាកំពុងប្រើសិទ្ធិការពារខ្លួនប្រយុទ្ធយ៉ាងស្វិតស្វាញ…

ម៉ាឡេស៊ីប្រកាសព្រមានសុវត្ថិភាពដល់ពលរដ្ឋរបស់ខ្លួននៅកម្ពុជា ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ – ស្ថានទូតម៉ាឡេស៊ីប្រចាំនៅរាជធានីភ្នំពេញបានចេញសេចក្តីណែនាំសុវត្ថិភាពដល់ពលរដ្ឋរបស់ខ្លួននៅកម្ពុជា ដោយសុំឲ្យចៀសវាងការធ្វើដំណើរទៅកាន់តំបន់ជាប់ព្រំដែនជាមួយថៃ ដោយសារស្ថានភាពសន្តិសុខមិនអាចទាយទុកជាមុនបាន។ ការព្រមាននេះធ្វើឡើងក្រោយពេលជម្លោះព្រំដែនកម្ពុជា-ថៃផ្ទុះឡើងថ្មី ដែលធ្វើឲ្យប្រទេសជាច្រើនដាក់បម្រាមធ្វើដំណើរដល់ពលរដ្ឋរបស់ខ្លួន។ តាមសេចក្តីណែនាំដែលចេញនៅថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥ ពលរដ្ឋម៉ាឡេស៊ីត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ អ្នកនាំពាក្យស្ថានទូតម៉ាឡេស៊ីបានបញ្ជាក់ថា៖ «យោងតាមស្ថានការណ៍រវាងកម្ពុជានិងថៃ ពលរដ្ឋម៉ាឡេស៊ីត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ទាំងនេះ រហូតដល់មានការជូនដំណឹងបន្ថែម។ យើងសុំឲ្យពលរដ្ឋរបស់យើងបន្តតាមដានព័ត៌មានតាមរយៈប្រភពដែលអាចទុកចិត្តបាន»។ ក្រៅពីម៉ាឡេស៊ី សហរដ្ឋអាមេរិក…

យុវជនគណបក្សប្រជាជនកម្ពុជាថ្កោលទោសសកម្មភាពយោធាថៃដែលរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា

រាជធានីភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃដែលបានឈ្លានពានសាជាថ្មីមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈញត្តិថ្កោលទោស យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បញ្ជាក់ថា ក្រុមយោធាថៃឈ្លានពាន បានបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់អាវុធធុនតូច និងធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស…

ឥណ្ឌូណេស៊ីរិះគន់លក្ខខណ្ឌពាណិជ្ជកម្មអាមេរិក ប្រឈមគំរាមកំហែងទំនាក់ទំនងជាមួយចិន

យោងតាមការបញ្ជាក់ពីប្រភពដែលមិនបញ្ចេញឈ្មោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងការទាមទារថ្មីពីសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យទំនាក់ទំនងជាមួយចិន និងរុស្ស៊ីរអាក់រអួល។ ការទាស់ទែងនេះកើតឡើងបន្ទាប់ពីភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមកាលពីខែកក្កដា ដែលកំណត់អត្រាពន្ធគយត្រឹម ១៩%។ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យហ្សាការតាយល់ព្រមលើលក្ខខណ្ឌថ្មី ដែលអាចរឹតត្បិតទំនាក់ទំនងជាមួយចិន ដែលជាវិនិយោគិនបរទេសធំជាងគេរបស់ឥណ្ឌូណេស៊ី។ ប្រភពព័ត៌មានបានបង្ហាញថា ការទាមទារពាណិជ្ជកម្មថ្មីរបស់អាមេរិកត្រូវបានចាត់ទុកថាជាបញ្ហាធំ ដោយរួមមានប្រការដែលអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលកិច្ចព្រមព្រៀង ប្រសិនបើឥណ្ឌូណេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងទៀតដែលគំរាមកំហែងដល់ផលប្រយោជន៍អាមេរិក។ រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto និងតំណាងពាណិជ្ជកម្មអាមេរិក លោក…

ព្រឹត្តិការណ៍ថ្មី៖ កម្ពុជាឆ្លើយតបយោធាថៃដោយបាញ់ BM21 នៅព្រំដែនបឹងត្រកួន

(ព្រំដែន)៖ នៅវេលាម៉ោង ៩:៥០នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងកម្ពុជាបានឆ្លើយតបទៅការឈ្លានពានរបស់យោធាថៃ ដោយប្រើប្រាស់អាវុធប្រភេទ BM21 នៅតំបន់សមរភូមិបឹងត្រកួន។ ការឆ្លើយតបនេះកើតឡើងបន្ទាប់ពីកងទ័ពថៃបានរុលសម្រុកចូលមកក្នុងទឹកដីកម្ពុជា ដោយកងកម្លាំងជួរមុខរបស់កម្ពុជាបានធ្វើការបាញ់ចំគោលដៅយ៉ាងត្រឹមត្រូវ។ កម្លាំងការពារព្រំដែនរបស់កម្ពុជានៅតែរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការរំលោភបំពានដ៏រឿយៗរបស់ថៃ។ ការប្រតិបត្តិការនេះបង្ហាញពីសមត្ថភាព និងជំនាញចាស់ដៃរបស់កងកម្លាំងកម្ពុជា។ ប្រតិបត្តិការនេះជាការឆ្លើយតបយ៉ាងច្បាស់លាស់ទៅនឹងរាល់សកម្មភាពរំលោភព្រំដែន ដោយបង្ហាញពីភាពរឹងមាំ និងស្មារតីការពារជាតិរបស់កងកម្លាំងកម្ពុជា។…

អភិបាលភ្នំពេញ លោក ឃួង ស្រេង ចូលគោរពវិញ្ញាណក្ខន្ធសពវីរជនយោធា និងឧបត្ថម្ភ១០លានរៀល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា មានជន្មាយុ ២៧ឆ្នាំ ជាយោធិន នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក នៅវត្តចាក់អង្រែលើ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១១…

មេបក្សប្រឆាំងថៃព្រមាន អានុទីនអាចធ្វើឲ្យថៃក្លាយជា«ប្រទេសឈ្លានពាន»

ភ្នំពេញ – នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល កំពុងជួបបញ្ហានយោបាយធ្ងន់ធ្ងរ និងត្រូវបានគេចោទប្រកាន់ថា នាំប្រទេសទៅរកគ្រោះមហន្តរាយ ដោយបង្កើតសត្រូវជាមួយប្រទេសជិតខាង និងសម្ព័ន្ធមិត្តយូរអង្វែង។ លោក Natthapong Ruengpanyawut មេដឹកនាំគណបក្សប្រឆាំងដ៏មានឥទ្ធិពល ដែលមានឱកាសឈ្នះការបោះឆ្នោតឆ្នាំ២០២៦ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ចប់ភាពតានតឹងព្រំដែនជាមួយកម្ពុជា។ លោកបានព្រមានថា ប្រទេសថៃអាចទទួលឈ្មោះ«ជាអ្នកឈ្លានពាន» ប្រសិនបើបន្តគោលនយោបាយបច្ចុប្បន្ន។…

ចិនសម្ដែងការសោកស្ដាយចំពោះជម្លោះព្រំដែន និងសន្យាបន្តគាំទ្រកម្ពុជាក្នុងវិស័យដោះមីន

ភ្នំពេញ៖ អគ្គនាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិន បានសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិត និងរបួសរបស់ប្រជាពលរដ្ឋស៊ីវិលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយវិវាទតាមរយៈវិធីសន្តិវិធី។ ការបញ្ចេញមតិនេះត្រូវបានធ្វើឡើងក្នុងឱកាសកិច្ចជួបពិភាក្សាទ្វេភាគីរវាងលោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធចិន និងលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ លោក…

កងទ័ពកម្ពុជាបានគ្រប់គ្រងវិញទាំងស្រុងនៅបឹងត្រកួន បណ្ដេញទាហានថៃដកថយ

(ព្រំដែន)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជាបានចូលទៅគ្រប់គ្រងវិញទាំងស្រុងនៅសមរភូមិបឹងត្រកួន បន្ទាប់ពីបានបណ្ដេញទាហានថៃឲ្យដកថយពីតំបន់នេះ។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីទាហានថៃបានដាក់ទង់ជាតិរបស់ខ្លួននៅតំបន់នេះកាលពីម្សិលមិញ។ កងទ័ពកម្ពុជាបានដកទង់ជាតិថៃនោះចេញ ហើយបានដាក់ទង់ជាតិខ្មែរឡើងវិញ ដោយបង្ហាញពីការគ្រប់គ្រងដ៏ពេញលេញរបស់កម្ពុជាលើតំបន់នេះ។ ប្រតិបត្តិការនេះបានធ្វើឡើងដោយសុវត្ថិភាព និងគ្មានការប្រឈមមុខគ្នាដ៏ធ្ងន់ធ្ងរណាមួយឡើយ។ ភាគីទាំងពីរបានរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តតាមគោលការណ៍អន្តរជាតិដែលទាក់ទងនឹងការគ្រប់គ្រងព្រំដែន។ តំបន់បឹងត្រកួនគឺជាតំបន់ដែលមានភាពរសើបរវើបខាងព្រំដែនរវាងកម្ពុជា និងថៃ ដែលធ្លាប់មានជម្លោះជាច្រើនដងកន្លងមក។ ការចូលទៅគ្រប់គ្រងវិញនេះបង្ហាញពីភាពរឹងមាំរបស់កងទ័ពកម្ពុជា និងការការពារអធិបតេយ្យភាពជាតិ។ អាជ្ញាធរព្រំដែននៃប្រទេសទាំងពីរបានចាប់ផ្ដើមការចរចាដើម្បីធានាសន្តិសុខ…

អូស្ត្រាលីចាប់ផ្ដើមអនុវត្តច្បាប់ហាមក្មេងក្រោម១៦ឆ្នាំប្រើបណ្ដាញសង្គម អឺរ៉ុបចង់រៀនតាម

ទីក្រុងស៊ីដនី៖ ប្រទេសអូស្ត្រាលីបានចាប់ផ្ដើមអនុវត្តច្បាប់ថ្មីដែលហាមឃាត់មិនឱ្យក្មេងក្រោមអាយុ១៦ឆ្នាំប្រើប្រាស់បណ្ដាញសង្គម ដែលជាច្បាប់ដំបូងគេនៅលើពិភពលោក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាល់បានីស បានស្វាគមន៍ការអនុវត្តច្បាប់នេះ ដោយថ្លែងថា៖ “នេះជាទិវាដែលក្រុមគ្រួសារទាំងឡាយនៅអូស្ត្រាលីទទួលបានអំណាចពីក្រុមហ៊ុនបច្ចេកវិទ្យាត្រឡប់មកវិញ។” អ្នកដែលជាឪពុកម្ដាយ និងអាណាព្យាបាលកូនតូចៗក៏ស្វាគមន៍វិធានការនេះផងដែរ ប៉ុន្តែពួកគេបារម្ភថាច្បាប់នេះអាចនឹងពិបាកក្នុងការអនុវត្តឱ្យបានពេញលេញ។ មុនពេលច្បាប់នេះចូលជាធរមាន កុមារអូស្ត្រាលីបានបង្ហោះសារលាប្រិយមិត្តអ្នកគាំទ្រ ឬអ្នកចុចតានដានពួកគេតែត្រឹមនេះ។ លោកអាល់បានីសបានថ្លែងប្រាប់សារជីវកម្មផ្សព្វផ្សាយអេប៊ីស៊ីថា ពួកគេនឹងប្រើប្រាស់សិទ្ធិក្នុងនាមជាកូន និងឪពុកម្ដាយរស់នៅមានសុភមង្គលផ្លូវចិត្តកាន់តែប្រសើរ។ តាមរយៈច្បាប់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្ដល់សេវាបណ្ដាញសង្គមចំនួនដប់ រួមទាំងយូធូប,…