បាវិត៖ ឃាត់ខ្លួនក្មេងទំនើង៦នាក់ ដេញវាយគប់ដុំថ្មដាក់គ្នាកណ្តាលផ្លូវជាតិលេខ១ ស្រី២នាក់ប្រឡូកស៊ីដែរ

បាវិត៖ ឃាត់ខ្លួនក្មេងទំនើង៦នាក់ ដេញវាយគប់ដុំថ្មដាក់គ្នាកណ្តាលផ្លូវជាតិលេខ១ ស្រី២នាក់ប្រឡូកស៊ីដែរ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើងដេញវាយនិងគប់គ្នាទៅវិញទៅមក) នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិត្រពាំងផ្លុង សង្កាត់បាទី។

ក្មេងទំនើងបាវិត

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ថា កាលពីវេលាម៉ោង០១:៥៥ ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងចំនួន០២ក្រុម ម្ខាងៗប្រហែល៥ទៅ៦នាក់ ជិះម៉ូតូដេញវាយ និងគប់ដុំថ្មដាក់គ្នាយ៉ាងអនាធិបតេយ្យនៅលើផ្លូវជាតិលេខ១។

វត្ថុតាង

ក្រោយទទួលព័ត៌មានភ្លាម លោកអធិការនគរបាលក្រុង បានបញ្ជាកម្លាំងចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យចំនួន០៦នាក់ (ស្រី០២នាក់) មកកាន់អធិការដ្ឋានដើម្បីសាកសួរ។

ជនសង្ស័យទាំង៦នាក់រួមមាន៖

  • ១. ឈ្មោះ សន សុដា ភេទប្រុស អាយុ៣៧ឆ្នាំ ជាងជួសជុលម៉ូតូ ស្រុកកំណើតខេត្តកំពង់ចាម
  • ២. ឈ្មោះ ហ៊ន ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ ជាងជួសជុលម៉ូតូ ខេត្តតាកែវ (អ្នកកាន់ដុំថ្មគប់)
  • ៣. ឈ្មោះ អ៊ុំ ប្រុសពៅ ភេទប្រុស អាយុ២០ឆ្នាំ ជាងម៉ូតូ ខេត្តស្វាយរៀង
  • ៤. ឈ្មោះ ធី ណាង ភេទប្រុស អាយុ២៤ឆ្នាំ ជាងម៉ូតូ ស្នាក់នៅភូមិត្រពាំងផ្លុង
  • ៥. ឈ្មោះ ដួង ស្រីវីន ភេទស្រី អាយុ២៤ឆ្នាំ កម្មកររោងចក្រ ខេត្តស្វាយរៀង
  • ៦. ឈ្មោះ ម៉ៅ សុខខា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ក្រុងស្វាយរៀង

ម៉ូតូវត្ថុតាង

គួរបញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង៦នាក់ សុទ្ធតែមានប្រតិកម្មវិជ្ជមាន (+)។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន៣គ្រឿង (ហុងដាឌ្រីមពណ៌ខៀវ, SUZUKI SATRIA ពណ៌ខ្មៅ, SUZUKI SATRIA ពណ៌ផ្ទៃមាឃលាយខ្មៅ) ដុំថ្មចំនួន៤ដុំ និងព្រនង់ចំនួន០១ដើម។

ជនសង្ស័យ

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនុំជម្រះ និងបានបញ្ជូនខ្លួនទៅឃុំខ្លួនក្នុងពន្ធនាគាររួចហើយ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

administrator

Related Articles