ស្នងការភ្នំពេញប្រកាសដែកគោលដាក់ទណ្ឌកម្មធ្ងន់ហាងម៉ាស្សាកេងប្រវ័ញ្ចទ្រព្យភ្ញៀវជាតិ-អន្តរជាតិ

ស្នងការភ្នំពេញប្រកាសដែកគោលដាក់ទណ្ឌកម្មធ្ងន់ហាងម៉ាស្សាកេងប្រវ័ញ្ចទ្រព្យភ្ញៀវជាតិ-អន្តរជាតិ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់បទបញ្ជាដ៏តឹងរឹងមួយ បន្ទាប់ពីមានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈជនជាតិជប៉ុនពីរនាក់បាត់លុយចំនួន ២,០០០ ដុល្លារ នៅក្នុងហាងម៉ាស្សាមួយកន្លែង តាមផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា។

ហាងម៉ាស្សា

លោកស្នងការបានបញ្ជាឱ្យកងកម្លាំងនគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ប្រសិនបើរកឃើញទីតាំងណាមានចេតនាប្រព្រឹត្តអំពើនាំឱ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវទេសចរណ៍ជាតិ ឬអន្តរជាតិ ត្រូវចាត់វិធានការច្បាប់ជាធរមានដោយមិនលើកលែងឡើយ។

ស្នងការភ្នំពេញ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានដាក់បញ្ជាឱ្យនគរបាលជំនាញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើបច្ចុប្បន្នភាព និងស្រង់ស្ថិតិលើអាជីវកម្មម៉ាស្សាជូនភ្ញៀវអន្តរជាតិទាំងអស់ ដើម្បីកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវឱ្យបានច្បាស់លាស់។

ការចុះត្រួតពិនិត្យ

លោកស្នងការបានសង្កត់ធ្ងន់ថា ប្រសិនបើសមត្ថកិច្ចរកឃើញថា អ្នកគ្រប់គ្រងទីតាំងបានអនុញ្ញាតឱ្យបុគ្គលិកខ្លួនប្រព្រឹត្តអំពើទុច្ចរិតណាមួយ ដែលនាំឱ្យខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិភ្ញៀវដោយចេតនា អ្នកគ្រប់គ្រងទីតាំង និងអ្នកប្រព្រឹត្តនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត។

ដោយ៖ តារា

administrator

Related Articles