admin

administrator

ស្មៀនឃុំស្រវឹងបើករថយន្តលឿនបុកម៉ូតូ២គ្រឿង បណ្ដាលឱ្យស្លាប់១របួស១នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងក្រុងច្បារមន នៅពេលរថយន្តស៊េរីទំនើបរបស់ស្មៀនឃុំតាសាល ស្រុកឱរ៉ាល់ បើកបរលឿនខ្លាំងបុកម៉ូតូចំនួន២គ្រឿង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងនារីម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៦ព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅខាងត្បូងវិមានឯករាជ្យ តាមបណ្ដោយផ្លូវក្រាលកៅស៊ូលេខ១ ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ប្រភពព័ត៌មានបានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់បានបែកក្បាលហូរឈាមស្លាប់នៅលើផ្លូវ ខណៈក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ និងម៉ូតូមួយគ្រឿងទៀតដែលមិនទាន់ស្គាល់ម៉ាកដោយសារខូចខាតធ្ងន់។…

សង្គ្រាមមជ្ឈិមបូព៌ា៖ ប្រទេសណាខ្លះកំពុងទទួលផលចំណេញយ៉ាងធំ?

ពិភពលោកកំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ុន្តែក្នុងគ្រោះមានលាភ ប្រទេសខ្លះកំពុងទទួលផលចំណេញយ៉ាងច្រើន។ តម្លៃប្រេងឆៅបានហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការនាំចេញប្រេង។ កត្តានេះបានធ្វើឱ្យប្រទេសផលិតថាមពលក្រៅតំបន់ទទួលបានអត្ថប្រយោជន៍។ ប្រទេសទទួលផលចំណេញសំខាន់ៗ៖ 🇺🇸 សហរដ្ឋអាមេរិក៖ អ្នកផលិតប្រេងធំ ទទួលបានចំណូលច្រើនពីការលក់ថាមពលទៅអឺរ៉ុបនិងអាស៊ី 🇰🇿 កាហ្សាក់ស្ថាន៖ មិនពឹងផ្អែកលើច្រកសមុទ្រមជ្ឈិមបូព៌ា ទទួលបានការវិនិយោគបន្ថែម 🇷🇺…

អ៊ីរ៉ង់បើកផ្លូវពិសេសឲ្យនាវាម៉ាឡេស៊ីឆ្លងច្រកសមុទ្រ Hormuz បើទោះបីជាច្រកសមុទ្រនេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុង

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា អ៊ីរ៉ង់បានផ្តល់ការអនុញ្ញាតពិសេសឲ្យនាវាដឹកជញ្ជូនរបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន បើទោះបីជាច្រកសមុទ្រដ៏សំខាន់នេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ។ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកអាន់វ៉ាបានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ចំពោះកាយវិការនេះ។ លោកបានបញ្ជាក់ថា ម៉ាឡេស៊ីកំពុងខិតខំរំដោះនាវាដឹកប្រេង និងបុគ្គលិករបស់ខ្លួនឲ្យបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ ម៉ាឡេស៊ីជាប្រទេសនាំចេញថាមពល ប៉ុន្តែពួកគេនៅតែត្រូវពឹងផ្អែកលើប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារហូតដល់ ៧០%។…

អម្ពរ ទេវី សប្បាយចិត្តយ៉ាងខ្លាំង ដែលមានប្អូនប្រុសបន្តវេនសិល្បៈភាពយន្ត

តារាសម្តែងដ៏ល្បីល្បាញនាទសវត្សឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី បានបង្ហាញនូវភាពសប្បាយចិត្តយ៉ាងខ្លាំង ក្រោយដឹងថាមានប្អូនប្រុសម្នាក់អាចបន្តវេនសិល្បៈភាពយន្តដូចជានាងដែរ។ ប្អូនប្រុសដែលជាប្អូនជីដូនមួយរបស់អ្នកនាង អម្ពរ ទេវី នោះមានឈ្មោះថា ទេព កែវគីរី ក៏ជាតារាសម្តែងមួយរូបផងដែរ។ កន្លងមក លោកមិនដែលបង្ហើបឬបញ្ចេញពីអត្តសញ្ញាណរបស់លោកថាជាប់ខ្សែជាមួយតារាជើងចាស់រូបនេះឡើយ។ តារាសម្តែងដ៏ល្បីល្បាញនាទសវត្សឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី បញ្ជាក់តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា៖…

ជាង២៣៦ទីតាំង Online Scams ត្រូវបិទខ្ទប់ និងផ្តន្ទាទោសជាង៦៩៧នាក់ក្នុងយុទ្ធនាការបោសសម្អាត

ភ្នំពេញ÷ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាជ្ញាធរកម្ពុជាបានសម្រេចបិទខ្ទប់ទីតាំងចំនួន២៣៦កន្លែង និងផ្តន្ទាទោសមេខ្លោង និងបក្ខពួកជាង៦៩៧នាក់ក្នុងរយៈពេលជាងមួយឆ្នាំ។ យុទ្ធនាការដ៏ធំនេះដែលចាប់ផ្តើមពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ បានធ្វើឱ្យសមត្ថកិច្ចអាជ្ញាធររាជធានី-ខេត្តបិទខ្ទប់ទីតាំងសរុប២៣៦កន្លែង រួមមានទីតាំងកាស៊ីណូ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន១៤៥កន្លែង។ នេះបើយោងតាមការបញ្ជាក់ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមរបាយការណ៍ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញចំនួន៧៩សំណុំរឿង…

ល្បែងប្រជាប្រិយខ្មែរ «បោះអង្គញ់» កម្សាន្តពេលចូលឆ្នាំថ្មី

យោងតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» ល្បែងបោះអង្គញ់គេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួត។ ល្បែងនេះគេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬវេលាយប់ខែភ្លឺ នារដូវចូលឆ្នាំ។ ល្បែងអង្គញ់គេលេងបានតាំងពីគ្នា២នាក់ឡើងទៅដល់១០នាក់ ដោយចែកចេញជាពីរពួកមានចំនួនស្មើគ្នា។ អង្គញ់ដែលគេយកមកលេងនេះ ឲ្យឈ្មោះថា «កោយ» ចែកចេញជាពីរផ្នែកដែរ គេហៅថា កោយដាំមួយពួក កោយបោះមួយពួក។ កោយមួយពួកៗមានចំនួន៣ ឬចំនួន៥…

ជនជួលបន្ទប់ចាក់សម្លាប់ម្ចាស់ផ្ទះ ដោយសារការហាមឃាត់មិនឱ្យឡូឡារំខានអ្នកជួលផ្សេង

រាជធានីភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងបន្ទប់ជួលមួយ នៅពេលដែលអ្នកជួលបន្ទប់ម្នាក់បានយកកាំបិតចាក់សម្លាប់ម្ចាស់ផ្ទះជួល ដោយសារតែការហាមឃាត់មិនឱ្យឡូឡារំខានអ្នកជួលផ្សេងៗ។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៥:៥០ ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅបន្ទប់ជួលផ្លូវបេតុង ច្រកបឹងកំប្លោក សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ…

អាមេរិក-អ៊ីរ៉ង់ កំពុងចរចាសន្តិភាព ក្រោមការដឹកនាំ Trump ជាមួយសញ្ញាវិជ្ជមានពីតេអេរ៉ង់

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញពីដំណើរការចរចាសន្តិភាពដ៏សំខាន់ជាមួយអ៊ីរ៉ង់ នៅពេលដែលទំនាក់ទំនងទ្វេភាគីកំពុងរីកចម្រើនជាលំដាប់។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន លោក Trump បានបញ្ជាក់ថា៖ “យើងកំពុងធ្វើការទំនាក់ទំនងសំខាន់ខ្លាំងណាស់ជាមួយអ៊ីរ៉ង់។ ទ្វារទូតនៅតែបើកចំហ ហើយយើងកំពុងធ្វើការជាមួយមនុស្សត្រឹមត្រូវដែលមានតួនាទីពិតប្រាកដនៅតេអេរ៉ង់។” សញ្ញាវិជ្ជមានដ៏ច្បាស់លាស់មួយគឺការអនុញ្ញាតឱ្យនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលដំបូងអ៊ីរ៉ង់បានអនុញ្ញាតឱ្យនាវា ៨ គ្រឿង ហើយក្រោយមកបានកើនឡើងដល់ ១០…

សពអណ្តែតទឹករកឃើញសារផ្តែផ្តាំឱ្យបងស្រីជួយមើលថែកូនស្រី

ខេត្តកណ្តាល – សមត្ថកិច្ចបានរកឃើញសំណេរផ្តែផ្តាំដ៏សោកសៅមួយក្នុងទូរស័ព្ទរបស់សពដែលអណ្តែតទឹកនៅទន្លេមេគង្គក្រោម។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង១២:២៣នាទី នៅចំណុចក្នុងទឹកមាត់ច្រាំងទន្លេមេគង្គក្រោម ក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៊ុន ទិត្យារិទ្ធ…

អឺរ៉ុបចោទរុស្ស៊ីជួយអ៉ីរ៉ង់សម្លាប់ទាហានអាមេរិក និងបញ្ជូនកងទ័ពទៅកោះស៊ីប

ភ្នំពេញ៖ ប្រមុខការទូតអឺរ៉ុប លោកស្រីកាហ្សាកាល់ឡាស បានចោទប្រកាន់រុស្ស៊ីថា បានផ្ដល់ព័ត៌មានសម្ងាត់ឱ្យអ៉ីរ៉ង់ ដើម្បីសម្លាប់ទាហានអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ ការចោទប្រកាន់នេះបានកើតឡើងកាលពីថ្ងៃទី២៦ មីនា ដោយលោកស្រីបានស្នើឱ្យសហរដ្ឋអាមេរិកពង្រឹងការគាបសង្កត់លើរុស្ស៊ី។ លោកស្រីកាហ្សាកាល់ឡាសបានអះអាងថា៖ “យើងសង្កេតឃើញរុស្ស៊ីកំពុងជួយអ៉ីរ៉ង់ទាំងក្នុងផ្នែកស៊ើបការណ៍ និងផ្ដល់ដ្រូនដើម្បីវាយប្រហារប្រទេសជិតខាង និងមូលដ្ឋានយោធាអាមេរិក។ ប្រសិនបើអាមេរិកចង់ឲ្យសង្គ្រាមចប់ ត្រូវតែគាបសង្កត់លើរុស្ស៊ីកុំឲ្យអាចជួយអ៉ីរ៉ង់បាន។” ខណៈពេលដែលអឺរ៉ុបកំពុងចោទប្រកាន់រុស្ស៊ី ប្រទេសអឺរ៉ុបជាច្រើនក៏បានព្រមព្រៀងគ្នាបញ្ជូនកងទ័ពទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើមូលដ្ឋានយោធានៅកោះស៊ីប។ ក្រុមប្រទេសទាំងនេះមានបារាំង អ៉ីតាលី…