រថយន្តដឹកដំឡូងធ្លាក់ផ្លូវក្រោយបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យអ្នកបើកបរស្លាប់នៅព្រះសីហនុ
ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅពេលរថយន្តធុនធំដឹកដំឡូងមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន បានរេចង្កូតទៅខាងស្ដាំ បុករះបង្កាន់ដៃស្ពាន ហើយធ្លាក់ពីផ្លូវខ្ពស់ បណ្តាលឲ្យរថយន្តក្រឡាប់ និងអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ នៅលើផ្លូវសម្តេចសង្ឃ ចន្លោះគីឡូម៉ែត្រ ០៧-០៨ ក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមានឈ្មោះ…
