ចំនួនទំនិញនាំចូលពីខេត្តហ្វ៊ូជៀនកើនឡើង ២៣% ក្នុង៨ខែ កម្ពុជានិងចិនពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម
(រាជធានីភ្នំពេញ)៖ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ ខេត្តហ្វ៊ូជៀនប្រទេសចិនបាននាំទំនិញចូលមកកម្ពុជាកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ដោយមានតម្លៃជាង ៦ពាន់លានយន់ កើនឡើង ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ព័ត៌មាននេះត្រូវបានបង្ហាញក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្វាង ឈុន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិននៅបរទេស នៃសភាប្រជាជនខេត្តហ្វ៊ូជៀន។ ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ…
