ក្រសួងការងារ បើកពិព័រណ៍ការងារដ៏ធំនៅបាត់ដំបង៖ ឱកាសជាង ១ ម៉ឺនកន្លែងសម្រាប់ពលករត្រឡប់ពីថៃ!
(ខេត្តបាត់ដំបង)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ឱកាសការងារដ៏សម្បូរបែបជាង ១ ម៉ឺនកន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋ និងជាពិសេសអតីតពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ នៅឯខេត្តបាត់ដំបង។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ធំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម…
