ឥណ្ឌាបើកមូលដ្ឋានទ័ពអាកាសថ្មីក្បែរព្រំដែនចិន ពង្រឹងសន្តិសុខនៅតំបន់ជម្លោះ Ladakh
ឥណ្ឌាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមូលដ្ឋានទ័ពអាកាសរយៈកម្ពស់ខ្ពស់ថ្មីស្រឡាងមួយ នៅតំបន់ Ladakh ដែលមានចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនជាមួយប្រទេសចិន។ ការជំហាននេះ ត្រូវបានគេមើលឃើញថាជាការពង្រឹងសមត្ថភាពយោធាឥណ្ឌាបន្ថែមទៀត នៅក្នុងតំបន់ដ៏រសើបមួយ ដែលតែងតែមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ ក្នុងពិធីសម្ពោធផ្លូវការ លោក A P Singh មេបញ្ជាការកងទ័ពអាកាសឥណ្ឌាផ្ទាល់…
