លោក ឃ្លាំង ហួត ចុះដោះស្រាយបញ្ហាធុងបាស់រំខាន និងអាជីវកម្មពេលយប់ នៅជ្រោយចង្វារ
(ភ្នំពេញ)៖ ក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សាររុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋពីររូបបានលើកឡើងពីបញ្ហាចម្បងៗជូនថ្នាក់ដឹកនាំ។ បញ្ហានោះរួមមាន ការបង្កសំឡេងរំខានខ្លាំងពីការចាក់ធុងបាស់របស់អ្នកលក់ដូរភេសជ្ជៈពេលរាត្រី និងសំណូមពរជួសជុលផ្លូវមួយខ្សែក្នុងសង្កាត់ព្រែកតាសេក។ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក…
