admin

administrator

រ៉ូណាល់ដូ ទម្លាយផែនការចូលនិវត្តន៍! «ឆាប់ៗ» មានន័យ ១ ឬ ២ឆ្នាំទៀតប៉ុណ្ណោះ?

កីឡាករឆ្នើម Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ដោយបានទម្លាយពីគម្រោងចូលនិវត្តន៍របស់ខ្លួនកាលពីថ្ងៃអង្គារ។ រូបគេបានបញ្ជាក់ថា ការ «ឆាប់ៗ» ដែលធ្លាប់និយាយកន្លងមក គឺសំដៅទៅលើរយៈពេល «១ ឬ ២ឆ្នាំ» ទៀតប៉ុណ្ណោះ មុននឹងព្យួរស្បែកជើងជាផ្លូវការ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទីសរុបជាង ៩៥០គ្រាប់ ទាំងសម្រាប់ក្លិប…

កម្ពុជាទាមទារការពិត! សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិករណីថៃបាញ់ប្រហារពលរដ្ឋខ្មែរ

ខេត្តបន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញមុខស្នើជាបន្ទាន់ឲ្យមានការបើកការស៊ើបអង្កេតឯករាជ្យ ដើម្បីស្វែងរកការពិត និងទាមទារយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដែលបានស្លាប់ និងរងរបួសដោយសារទង្វើបាញ់ប្រហាររបស់យោធាថៃ។ សម្តេចក៏បានអំពាវនាវដល់ភាគីបរទេសដែលមានជំនាញ ចូលរួមក្នុងកិច្ចស៊ើបអង្កេតនេះផងដែរ។ ការស្នើសុំដ៏ម៉ឺងម៉ាត់នេះធ្វើឡើង បន្ទាប់ពីវេលាម៉ោងប្រមាណ ៣ និង ៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា…

ណា​ហ្គា​វើ​ល​ដ៍​បន្ត​ឈរជើង​ជា​ទីកន្លែង​ការងារ​ដ៏​ប្រសើរ​បំផុត​ជាមួយ​ពិន្ទុ​ខ្ពស់​ពី Great Place to Work®!

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២៥ ៖ ណា​ហ្គា​វើ​ល​ដ៍ ជា​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ភាព​ជោគជ័យ​របស់​ខ្លួន​មិនមែន​ត្រឹមតែ​ជា​សេវាកម្ម​ល្អ ភាព​សម្បូរ​បែប​នៃ​ការ​កម្សាន្ត និង​ម្ហូបអាហារ​ដ៏​ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កើត​ចេញពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ជាប់ខ្ជួន​របស់​បុគ្គលិក​ទាំងអស់​។ ពី​បុគ្គលិក​ការិយាល័យ​ជួរ​មុខ រហូត​ដល់​មេចុងភៅ អ្នកសិល្បៈ និង​បុគ្គលិក​គាំទ្រ​ផ្សេង​ៗ សុទ្ធសឹងតែ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន។ វប្បធម៌​ការងារ​ដ៏​រឹងមាំ​នេះ…

ភ្ញាក់ផ្អើល! រ៉ូយ៉ាល់គ្រុប បើកសម្ពោធ «មជ្ឈមណ្ឌលសុខុមាលភាពលំដាប់អន្តរជាតិ» ដំបូងបង្អស់នៅកម្ពុជា នាំមកនូវយុគសម័យថ្មីនៃសុខភាព!

ភ្នំពេញ ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយបានកើតឡើង! ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានរៀបចំពិធីសម្ពោធជាផ្លូវការនូវ «Royal Group Wellness Center» ដែលជាមជ្ឈមណ្ឌលសុខុមាលភាពលំដាប់អន្តរជាតិឈានមុខគេបង្អស់នៅកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីដ៏មហោឡារិកនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត…

គួរឱ្យភ្ញាក់ផ្អើល! ស្ពានតម្លៃរាប់លានដុល្លារនៅចិនបាក់ធ្លាក់មួយចំណែក ក្រោយសម្ពោធមិនទាន់បានប៉ុន្មានខែ!

ព័ត៌មានក្តៅ៖ ស្ពានដ៏សំខាន់មួយខ្សែនៅភាគខាងត្បូងប្រទេសចិន ដែលជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ទៅតំបន់ទីបេ បានបាក់ធ្លាក់មួយផ្នែក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបើកសម្ពោធឱ្យប្រើប្រាស់បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ហេតុការណ៍នេះ ត្រូវបានបណ្តាញសារព័ត៌មារ The Strait Times ចុះផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា។ ស្ពានដែលមានឈ្មោះថា «ហុងឈី» (Hongqi) នេះ មានប្រវែងសរុប ៧៥៨ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងខេត្តស៊ីឈួន…

គ្រោះថ្នាក់! កុមារី ៤ឆ្នាំ រងរបួសធ្ងន់ ដោយសារឆ្កែ ៥ក្បាលព្រួតខាំនៅកោះកុង!

ខេត្តកោះកុង ៖ កុមារីម្នាក់អាយុទើបតែ ៤ឆ្នាំ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវសត្វឆ្កែពូជយាយស្គីចំនួន ៥ក្បាល ព្រួតខាំកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលនាងតូចរូបនេះកំពុងដើរចេញពីសាលារៀនកាត់តាមដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ សេចក្តីរាយការណ៍បានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ឌី ដានីន…

វេទិកាពិគ្រោះយោបល់ខេត្តស្ទឹងត្រែងនៅសៀមបូក៖ ដោះស្រាយសំណូមពរប្រជាពលរដ្ឋជាង២០ចំណុច!

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តយ៉ាងអធិកអធម នៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់…

វៀតណាមបើកភ្លើងខៀវ! ថ្នាំព្យាបាលមហារីករបស់រុស្ស៊ីជាង ១០ ប្រភេទ ត្រៀមចាក់នៅប្រទេសខ្លួន

វៀតណាមបានប្រកាសជាផ្លូវការថា ថ្នាំចាក់ព្យាបាលជំងឺមហារីករបស់រុស្ស៊ីឈ្មោះ Pembroria ឥឡូវនេះបានទទួលអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនហើយ។ ដំណឹងនេះបាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺមហារីកជាច្រើន។ យោងតាមការផ្សាយរបស់ VN Express នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីរដ្ឋបាលឱសថវៀតណាមបានឱ្យដឹងថា ថ្នាំដ៏មានសក្តានុពលនេះបានទទួលភ្លើងបៃតងឱ្យប្រើប្រាស់ជាផ្លូវការរយៈពេល ៣ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរវៀតណាមមិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការចាប់ផ្តើមចាក់នោះនៅឡើយទេ។ ថ្នាំចាក់ Pembroria…

កម្ពុជា​រកចំណូលជាង ៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង ១១លានតោន ត្រឹម ១០ខែ ឆ្នាំ២០២៥! កំណើនដ៏គួរឱ្យកត់សម្គាល់!

ភ្នំពេញ៖ ដំណឹងល្អសម្រាប់វិស័យកសិកម្មកម្ពុជា! យោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រយៈពេល ១០ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបានសម្រេចការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិបានជាង ១១លានតោន ដែលបានបង្កើតចំណូលសរុបជាង ៤ពាន់លានដុល្លារអាមេរិក។ ទិន្នន័យនេះបង្ហាញពីកំណើនដ៏គួរឱ្យកត់សម្គាល់រហូតដល់ ២៨,៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ជាក់ស្ដែង របាយការណ៍ដដែលបានគូសបញ្ជាក់ថា ចាប់ពីខែមករា…

រុស្ស៊ីផ្ដាំលោកខាងលិចថា ការប្រើអ៊ុយក្រែនជាកូនអុកមិនអាចផ្ដួលខ្លួនបានឡើយ!

វិមានក្រឹមឡាំងបានយល់ច្បាស់តាំងពីយូរមកហើយថា សង្គ្រាមនៅអ៊ុយក្រែននេះ គ្រាន់តែជាល្បែងរបស់លោកខាងលិច ដែលយកទីក្រុងកៀវធ្វើជាកូនអុកប្រយុទ្ធជាមួយរុស្ស៊ីប៉ុណ្ណោះ។ ឥឡូវនេះ ទីក្រុងមូស្គូបានប្រកាសយ៉ាងចំហរថា ការខ្ចីដៃអ៊ុយក្រែនមកផ្ដួលរុស្ស៊ីគឺមិនអាចទៅរួចឡើយ។ តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានលើកឡើងថា អ៊ុយក្រែនគ្រាន់តែជាឧបករណ៍មួយដែលលោកសេរីប្រើប្រាស់ដើម្បីប្រឆាំងនឹងទីក្រុងមូស្គូប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្ថែមថា៖…