ក្តៅៗ! ជាង២០០នាក់ពុលបាញ់មីនៅហូជីមិញ អ្នកជំនាញវៀតណាមចេញសារក្រើនរំលឹកពីសុវត្ថិភាពចំណីអាហារ!
អ្នកជំនាញសុខាភិបាលវៀតណាមបានចេញសារព្រមានជាថ្មី ដោយអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើវិធានការសុវត្ថិភាពចំណីអាហារ បន្ទាប់ពីមានករណីពុលអាហារយ៉ាងគំហុកចំនួនប្រមាណ ២៣៥ នាក់នៅទីក្រុងហូជីមិញ។ ករណីពុលនេះកើតឡើងក្រោយពួកគាត់បានបរិភោគនំបុ័ងដាក់សាច់ ឬ “បាញ់មី” ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រហូតដល់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។ យោងតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃអង្គារ កន្លងទៅ មន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានបញ្ជាក់ថា ក្នុងចំណោមអ្នករងគ្រោះជាង ២០០…
