ព្យាករណ៍អាកាសធាតុ៖ ព្យុះហ្វូងវង់ ប៉ះពាល់តិចតួច តែខេត្ត-ក្រុងមួយចំនួនអាចមានភ្លៀងធ្លាក់តិចតួច!
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា ព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong) T2526 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់នៅលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។…
