admin

administrator

ភាពជាដៃគូយុទ្ធសាស្ត្រ: កម្ពុជា-កូរ៉េ បង្កើនទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ផាក ជុងវុក (Park Jung Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម…

វិធានការក្តៅ! អភិបាលខេត្តកំពង់ចាម បញ្ជាដាច់ណាត់ឲ្យបង្ក្រាបល្បែងស៊ីសងនិងឆបោកអនឡាញ បើមិនបានផល នឹងដកតំណែងមន្ត្រី។

ខេត្តកំពង់ចាម:កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំឆមាសទីមួយឆ្នាំ២០២៥ និងទិសដៅបន្តអនុវត្តគោលយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនិងផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយឆ្នាំ២០២៥ ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី១៦កក្កដា ឆ្នាំ២០២៥។ជាមួយនោះអាជ្ញាធរខេត្តបានដាក់វិធានការឱ្យកងកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងអំពើឆបោកតាម online ជាដើមឲ្យមានប្រសិទ្ធភាព បើពុំនោះទេអភិបាលស្រុក អធិការនគរបាលមេអាវុធហត្ថស្រុក និងត្រូវដកចេញពីតំណែងដោយមិនអាចអត់អោនឱ្យបាននោះទេ។ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្តនិងជាអភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ឆ្លើយតបទៅនឹងបទបញ្ជារបស់សម្ដេចបវរធិបតី ដោយឱ្យយកចិត្តទុកដាក់ក្នុងការប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពដើម្បីការពារកុំឲ្យប្រទេសជិតខាងគេចោទប្រកាន់ហើយទម្លាក់កំហុសមកលើកម្ពុជាយើង។ជាមួយនោះរដ្ឋបាលខេត្តបានឱ្យរូបលោកឡោ ចាន់លី អភិបាលរងខេត្តជាអ្នកដឹកនាំក្នុងប្រតិបត្តិការបង្ក្រាបទល្មើសលួចបើកទីតាំងអនឡាញសម្រាប់ប្រព្រឹត្តបទល្មើសចាប់ជម្រិត។ ឯកឧត្តមអភិបាលខេត្តបានបន្តថាចំពោះរូបភាពបទល្មើសទាំងនោះមានភាពសមចំនួន៦ចំណុចរួមមាន÷១.អំពើឆបោកតាមបច្ចេកវិទ្យា២.អំពើចាប់ជម្រិតធ្វើទារុណកម្មនិងបង្ខាំងមនុស្សដោយខុសច្បាប់។៣.អំពើជួញដូរមនុស្សនិងអាជីវកម្មគ្រប់ទម្រង់។៤.អំពើជួញដូរអាវុធនិងរក្សាទុកអាវុធប្រើប្រាស់ដោយខុសច្បាប់។៥.ការកសាងកម្លាំងដោយខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជននិងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយអាវុធ។៦.អំពើរក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។…

កិច្ចសហប្រតិបត្តិការពហុភាគី: កម្ពុជា-បារាំង ប្តេជ្ញាចិត្តរួម ពង្រឹងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលារបស់ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ក្នុងជំនួបនេះ…

វិនិយោគកម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ពីគុណសម្បត្តិបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២…

វិបត្តិផ្សារព្រំដែនថៃ៖ ផ្សារតាមព្រំដែនស្ងាត់ឈឹង ក្រោយថៃបិទព្រំដែន

ចាប់តាំងពី​ថៃ​បាន​បិទ​ច្រកព្រំដែន​ដោយ​ឯកតោភាគី កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា មក​ដល់​ពេល​នេះ មាន​សេចក្តីរាយការណ៍​ថា បណ្តា​ផ្សារ​ភាគច្រើន នៅ​តាម​ព្រំដែន​នៅ​ក្នុង​ប្រទេស​ថៃ មាន​សភាព​ស្ងាត់ជ្រងំ តួរ​យ៉ាងដូច​ជា ទិដ្ឋភាព​ផ្សារ​បាន​ហាត លើក ដែល​មាន​ទីតាំង​ជាប់​នឹង​ខេត្តកោះកុង នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្លាប់តែ​អ៊ូអរ មាន​មនុស្ស​ចេញចូល​ឥឡូវ​គឺ​មាន​សភាព​ដ៏​ស្ងាត់ជ្រងំ ។ សារព័ត៌មាន The Nation របស់​ថៃ…

សម្តេចតេជោ ហ៊ុន សែន ៖ បញ្ជាក់ទះកំភ្លៀងចំៗទៅនាយករដ្ឋមន្ត្រីស្តីទីថៃ រឿងចរចាគ្មានតម្លៃ!

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «នាយករដ្ឋមន្ត្រីស្តីទីថៃសព្វថ្ងៃ មានចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ពីខ្ញុំ កាលពីថ្ងៃទី១៥ មិថុនា ២០២៥ ជាមួយលោកស្រី អ៊ុង អុីន»។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

កម្ពុជា​ប្រយុទ្ធ​បទល្មើស​អនឡាញ​៖ ក្រោយ​បទបញ្ជា​នាយករដ្ឋមន្ត្រី កណ្តាប់ដៃ​ដែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំណាច​ៗ​បង្ហាញ​ប្រសិទ្ធភាព

ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ស្នងការ​នគរបាល​រាជធានី​-​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ដាក់​បទបញ្ជា​សម្រាប់​អនុវត្ត​បន្ត​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ទី​១៥ ខែកក្កដា ភ្លាម​របាយការណ៍​នៃ​ការ​បំបែកសំណុំរឿង​នេះ​ក៏​ចេញ​មក​ភ្លាម​ៗ ។ នេះ គឺជា​សក្ខីកម្ម​នៃ​បទបញ្ជា​មួយ ប៉ុន្តែ​បើ​ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​កម្មនេះ កាន់តែ​សកម្ម​ចាំបាច់​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹងសមត្ថភាព និង​ហ៊ាន​វិនិយោគ​លើ​ឧបករណ៍​បច្ចេកវិទ្យា​ទាន់សម័យ​នានា ។ តាម​សេចក្តីរាយការណ៍​ពី​ប្រភព​ផ្លូវការ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​បាន​ចុះ​បង្ក្រាប​ករណី​នេះ នៅ​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​ពីរ​កន្លែង…

រឿងឆបោកព្រះសង្ឃ៖ អាជ្ញាធរថៃចាប់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធទំនាក់ទំនងពិសេសជាមួយព្រះសង្ឃ ១៥អង្គ និងគំរាមទារប្រាក់ជិត ១២លានដុល្លារ។

ថៃ៖ ស្រ្តីជនជាតិថៃម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីមានទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃថៃជាច្រើនអង្គ និងគំរាមទារប្រាក់ពីក្រុមព្រះសង្ឃទាំងនោះបានជាង ១០លានដុល្លារ ត្រូវបានប៉ូលិសថៃចាប់ខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា។ សូមបញ្ជាក់ថា ស្រ្តីរូបនេះមានឈ្មោះពិតថា Wilawan Emsawa មានអាយុ ៣៥ឆ្នាំ ខណៈរូបគាត់ត្រូវបានគេដាក់រហស្សនាមឱ្យថា “Ms Golf”។ បើតាមការិយាល័យប៉ូលិសថៃបានរកឃើញថា…

គ្រាប់មីនព្រំដែន! ករណីទាហានថៃរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះ: ប្រមុខស៊ីម៉ាក់អះអាងថា មានតែភាគីថៃខ្លួនឯងទេទើបដឹងច្បាស់ពីប្រភពមីន!

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦​ ខែកក្កដា​ ម្សិលមិញនេះ​ ភាគីសៀមខ្លះបានបញ្ជាក់ថាគ្រាប់មីនចាស់សំណល់សង្គ្រាម​ មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី​ ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ!!។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១៧ខែកក្កដានេះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ចាក់ថា មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វេីការបកស្រាយ! ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា​ ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម​មែននោះ​…

គ្រោះថ្នាក់ចរាចរណ៍ផ្លូវជាតិលេខ៣៖ ប្ដីប្រពន្ធត្រឡប់ពីធ្វើប្លង់ដី ត្រូវជនជាតិចិនបើករថយន្តបុកពីក្រោយ បណ្ដាលឲ្យប្ដីស្លាប់ ប្រពន្ធបាក់ភ្លៅនៅភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្ដី​ប្រពន្ធ​១​គូ​មាន​អាយុ​ដំណាលគ្នា ខណៈ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ត្រឡប់​មក​ពី​ធ្វើ​ប្លង់​ដី​នៅ​ឯ​ភ្នំ​ប្រសិទ្ធ​ទៅ​ផ្ទះ​នៅ​ឯ​ខេត្តតាកែវ​វិញ​ជា​អកុសល ស្រាប់តែ​មា​ន​រថយន្ត​១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​លឿន​ដូច​ហោះ បុក​ពីក្រោយយ៉ាង​​ពេញទំហឹង​រួច​កិន​អូស​ជិត​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​របួសធ្ងន់​បាក់​ភ្លៅ​ម្ខាង និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​ ៧១១ ​ដឹក​យក​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយឡែក​បុរស​ជនជាតិ​ចិន​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រឺ​ង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…