អ្នកប្រដាល់ឃីកប៊ុកស៊ីងកម្ពុជា៥រូបដណ្ដើមបានមេដាយ៥គ្រឿងពីការប្រកួតនៅប្រទេសថៃ
ប្រទេសថៃ ៖ អ្នកប្រដាល់កីឡាឃីកប៊ុកស៊ីងកម្ពុជាចំនួន៥រូបដណ្ដើមបានមេដាយ៥គ្រឿងពីការប្រកួតក្នុងព្រឹត្តិការណ៍ISKA Kickboxing Thailand Open 2025នៅប្រទេសថៃ ដែលបានធ្វើឡើងពីថ្ងៃទី១៨-២២ខែឧសភា ឆ្នាំ២០២៥ ។ មេដាយចំនួន៥គ្រឿង ដែលអ្នកប្រដាល់ឃីកប៊ុកសុីងកម្ពុជាដណ្ដើមបានមានមេដាយមាសចំនួន២គ្រឿង និងមេដាយប្រាក់ចំនួន៣គ្រឿង។ យោងតាមការឱ្យដឹងពីក្លិបCambodia Top Team ថា មេដាយមាសចំនួន២គ្រឿងដណ្ដើមបានដោយកីឡាករ ផេង សុបញ្ញា…
