គណៈកម្មការចម្រុះ ចុះហ៊ុមព័ទ្ធអគារអង្គរមានជ័យ បន្ទាប់ពីផុតឱសានវាទ ត្រឹមថ្ងៃនេះ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីដាក់ឱសានវាទ រយៈពេល១៥ថ្ងៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារគណៈកម្មការចម្រុះ បានចុះទៅហ៊ុមព័ទ្ធអគារសហកម្មសិទ្ធ (អតីតសណ្ឋាគារអង្គរមានជ័យ) ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការចុះហ៊ុមព័ទ្ធនេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន…
