ល្មមឈប់រើសអើ.ងរឿងភាសាថៃ ឬវៀតណាម ព្រោះវាជាមធ្យោបាយទំនាក់ទំនង
អធិបតេយ្យជាតិមួយមិនមែនវាស់ត្រឹមភាសាឡើយ ។ ដូច្នេះ ល្មមបញ្ឈប់ការរើសអើង ឬមើលស្រាល ឬបណ្តុះបង្អាប់ ឬរិះគន់អ្នកដែលរៀនភាសាទៅ ជាពិសេស គឺភាសាប្រទេសជិតខាងដែលមានវៀតណាម ឬថៃនេះឯង ។ ភាសាវាលែងជាកាតាលីករដែលនៃការលុកលុយ ដើម្បីត្រួតត្រាប្រទេសណាមួយទៀតហើយសម័យនេះ ។ ភាសាវា គឺជាយាននៃទំនាក់ទំនង និងកសាងការយល់ពីគ្នាទៅវិញទៅមក និងជាប្រភពនៃការតភ្ជាប់រវាងប្រជាជន និងប្រជាជននៅលើពិភពលោក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗ…
