គូស្នេហ៍វ័យក្មេង រស់នៅជាមួយគ្នាមិនទាន់រៀបការ តែមិនចុះសម្រុង ខាងប្រុសបញ្ចប់ជីវិតក្នុងផ្ទះជួល
រាជធានីភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង១គូ បានចាប់ដៃរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ មិនទាន់រៀបការ នៅក្រោមដំបូលផ្ទះជួល មួយកន្លែង រយៈពេល១ឆ្នាំកន្លងមកហើយ អ្នកទាំង២ ប្រកបរបរជាកម្មករ-កម្មការិនីរោងចក្រកាត់ដេរ ចំណែកបងប្អូនខាងប្រុស បានប្រាប់ឲ្យខិតខំពួតដៃគ្នារកប្រាក់ដើម្បីរៀបការ ប្រសិនបើខ្វះខាតប៉ុន្មានចាំបងប្អូនជួយបំពេញបន្ថែមម្នាក់បន្តិចម្នាក់បន្តិចទៅបានហើយ។ គូស្នេហ៍នេះ នៅពុំទាន់មានកូនជាមួយគ្នានៅឡើយទេ ប៉ុន្តែការរស់នៅហាក់មិនចុះសម្រុងនឹងគ្នាសោះ ចេះតែមានភាពរកាំកូសឈ្លោះប្រកែកគ្នាជាញឹកញាប់ មិនតែប៉ុណ្ណោះរាល់ពេលខឹងគ្នាម្ដងៗ ខាងប្រុសតែងតែគំរាមសម្លាប់ខ្លួន ហើយទីបំផុតពេលនេះក៏ចង.កស្លាប់តាមបំណងទាល់តែបានមែន…
