កសិករកម្ពុជាកុំព្រួយរឿងតម្លៃស្រូវឆ្នាំនេះ ព្រោះវៀតណាមត្រូវការខ្លាំង
តម្លៃស្រូវ/អង្ករដែលកសិករកម្ពុជា អាចនឹងប្រមូលផលនៅក្នុងឆ្នាំ២០២៥ និង២០២៦ អាចនឹងមិនមានបញ្ហារឿងតម្លៃប៉ុន្មានឡើយ ដោយសារវៀតណាមត្រូវបានគេព្យាករណ៍ថា នឹងបង្កើនការនាំចូលអង្ករក៏ដូចជាស្រូវ នៅក្នុងបរិមាណដ៏ច្រើន ។ ការិយាល័យកសិកម្មសហរដ្ឋអាមេរិក ដែលគេហៅកាត់ថា USDA បានព្យាករណ៍ថា នាឆ្នាំ២០២៥នេះ និង២០២៦ខាងមុខ វៀតណាមនឹងក្លាយជាប្រទេសនាំចូលស្រូវ/អង្ករធំលំដាប់ទីពីរ របស់ពិភពលោកបន្ទាប់ពីប្រទេសហ្វីលីពីន ។ ប្រភពដដែលបានអះអាងថា បើយោងតាមការប៉ាន់ស្មានផ្នែកផ្គត់ផ្គង់ និងតម្រូវការកសិកម្មពិភពលោកចុងក្រោយបំផុតបានអះអាងថា…
