អ៊ីស្រាអែលប្រកាសបើកប្រតិបត្តិការពិសេសបោសសម្អាតក្រុមហាម៉ាស់
ទីក្រុងយេរូសាឡឹម៖ បន្ទាប់ពីលោកត្រាំបិទបញ្ចប់ទស្សនកិច្ច៤ថ្ងៃនៅមជ្ឈិមបូព៌ាត្រឹមតែប៉ុន្មានសិបម៉ោងប៉ុណ្ណោះ អ៊ីស្រាអែលប្រកាសបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីវាយប្រហារតំបន់ហ្កាហ្សានៅទឹកផ្ដាច់ព្រ័ត្រ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនអះអាងថាមនុស្សស្លាប់រាប់សិបនាក់នៅថ្ងៃនេះ។ អ៊ីស្រាអែលថ្លែងថាគោលដៅរបស់ខ្លួនលើកនេះគឺបោសសម្អាតក្រុមហាម៉ាស់ និងវាយរំដោះយកចំណាប់ខ្មាំងដែលនៅសេសសល់។ ទោះបីរស់ក្ដី ឬស្លាប់ក្ដីត្រូវតែយកពួកគេមកវិញឱ្យខាងតែបាន។ អាជ្ញាធរមូលដ្ឋាននៅហ្កាហ្សាថ្លែងថាគ្រាន់តែវាយប្រហារ១ប្រាវទៅលើតំបន់នេះកាលពីយប់ថ្ងៃសុក្រស្លាប់៥៨នាក់។ បើគិតទាំងថ្ងៃព្រហស្បតិ៍ទៀត មនុស្សស្លាប់បីរយនាក់។ អង្គការមើស៊ីខប (Mercy Corps) ដែលទទួលបន្ទុកផ្នែកមនុស្សធម៌ប្រាប់ទស្សនាវដ្ដីញូស្វីក (Newsweek) ថាគ្រោះទុរភិក្សកើតមានកាន់តែខ្លាំង។ មនុស្សរស់នៅទាំងអត់អាហារកាន់តែច្រើនឡើងៗ។ សូមរំលឹកថាលោកត្រាំបិទបញ្ចប់ទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាតា…
