កម្សាន្ត

ជីប ម៉ុង ចូលរួមដើរដើម្បីសន្តិភាព បង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ខ្មែរ

រាជធានីភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ក្រុមហ៊ុនជីប ម៉ុង បានចូលរួមព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា” ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជាមួយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍នេះរំលេចពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ ព្រមទាំងការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាងនិងថែរក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គួររំលឹកថា កាលពីពេលប្រទេសកម្ពុជាកំពុងមានសង្គ្រាមជាមួយប្រទេសថៃ ក្រុមហ៊ុនជីប ម៉ុង បានគៀរគរកម្លាំងព្យុហយាត្រាក្នុង«ដំណើរដើម្បីសន្តិភាព»…

CAMBODIA BLACK និងប៉ូវកម្លាំងឧបត្ថម្ភប្រាក់រង្វាន់ ៤៧ លានរៀលដល់ជើងឯកគុនខ្មែរប្រចាំទ្វីបអឺរ៉ុប ២០២៦

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំងកម្ពុជា បានប្រកាសឧបត្ថម្ភទឹកប្រាក់រង្វាន់សរុបចំនួន ៤៧ លានរៀល ដល់កីឡាករ-កីឡាការិនីទាំងអស់ដែលបានយកឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងការអបអរសាទរដល់ជ័យជំនះនេះ ក្រុមហ៊ុនទាំងពីរបានឧបត្ថម្ភចំនួន ១០ លានរៀលដល់កីឡាករទាំង ៤ រូបដែលទទួលបានខ្សែក្រវាត់ជើងឯក រួមមាន៖ ពេជ្រ…

រាជធានីភ្នំពេញប្រកាសសេចក្តីជូនដំណឹងសំខាន់ៗដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសេចក្តីជូនដំណឹងសំខាន់ៗមួយចំនួនដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទីក្រុង។ សេចក្តីជូនដំណឹងនេះមានសារៈសំខាន់ខ្លាំងណាស់ និងត្រូវបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការទាំងអស់។ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលរាជធានី សេចក្តីជូនដំណឹងនេះគឺជាការជូនដំណឹងផ្លូវការដែលទាក់ទងនឹងការអនុវត្តនយោបាយថ្មីៗ និងការកែប្រែបទប្បញ្ញត្តិផ្សេងៗដែលនឹងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ការជូនដំណឹងនេះត្រូវបានចេញផ្សាយដើម្បីធានាបាននូវការយល់ដឹង និងការអនុវត្តតាមរបស់ប្រជាពលរដ្ឋទាំងអស់។ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ និងតាមដានសេចក្តីជូនដំណឹងនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការអនុវត្តតាមសេចក្តីជូនដំណឹងនេះនឹងជួយធានាបាននូវសុវត្ថិភាព និងសុខភាពល្អរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងទីក្រុង។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងមកកាន់ការិយាល័យព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ឬតាមដានតាមរយៈគេហទំព័រ និងទំព័របណ្តាញសង្គមផ្លូវការរបស់រដ្ឋបាល។

foodpanda អបអរសាទរខួបទី៦ ដោយរៀបចំពិធីថ្លែងអំណរគុណដល់ដៃគូសហការ និងភ្នាក់ងារដឹកជញ្ជូន

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ – ក្រុមហ៊ុន foodpanda ដែលជាកម្មវិធីដឹកជញ្ជូនអាហារ និងទំនិញឈានមុខគេនៅកម្ពុជា ទើបតែប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦ដោយជោគជ័យ។ ក្នុងឱកាសវិសេសវិសាលនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីថ្លែងអំណរគុណយ៉ាងពិសេស ដើម្បីផ្តល់កិត្តិយសដល់ដៃគូសហការ និងភ្នាក់ងារដឹកជញ្ជូន ដែលជាកម្លាំងចលករសំខាន់ក្នុងការជំរុញឱ្យក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលធំធេងក្នុងរយៈពេល៦ឆ្នាំកន្លងមក។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះត្រូវបានបែងចែកជាពីរវគ្គធំៗ៖ ១. កម្មវិធីថ្លែងអំណរគុណដល់ដៃគូម្ចាស់អាជីវកម្ម (Vendor Event)…

វ័ន ម៉រ គ្រុប បើករោងចក្រជាតិគុណភាពអន្តរជាតិ និងផលិតផលថ្មីៗជាច្រើន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០% កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦…

ដា​ហ្ស​គ្មាន​ជាតិ​ស្ករ​៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ថ្មី​របស់​ខ្មែរ ប៊ែ​វើ​រី​ជី​ស ចេញ​លក់​ជា​មុន​គេ​នៅ​កម្ពុជា

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ចេញ​ផលិតផល​ថ្មី​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​គឺ “ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស​គ្មាន​ជាតិ​ស្ករ” ដែល​ជា​ផលិតផល​កូន​ខ្មែរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​គ្មាន​ជាតិ​ស្ករ។ ផលិតផល​ថ្មី​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​បញ្ចេញ​ទៅ​លើ​ទីផ្សារ​ចាប់​ពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ នេះ​តទៅ។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ថ្មី​នេះ​មាន​លក្ខណៈ​ពិសេស​គឺ​មិន​មាន​ជាតិ​ស្ករ​ទេ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​នូវ​ភាព​ខ្លាំង​ក្លា និង​អាច​ផ្តល់​ថាមពល​បាន​ឆាប់​រហ័ស។ លើស​ពី​នេះ ភេសជ្ជៈ​ថ្មី​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង​បាន​លឿន និង​ជួយ​ជំនួយស្មារតី​ក្នុង​ការ​បើកបរ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផលិតផល​នេះ​ក៏​មាន​រសជាតិ​ល្អ​ឆ្ងាញ់​ពិសេស​មួយ​ទៀត​ផង។…

ធនាគារ Chip Mong ចូលដៃគូជាមួយបុរី Harmony ផ្តល់ឥណទានគេហដ្ឋានរហ័សរហួន

រាជធានីភ្នំពេញ៖ ធនាគារ Chip Mong បានចូលរួមយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យ ដោយក្លាយជាដៃគូហិរញ្ញប្បទានគេហដ្ឋានជាមួយបុរី Harmony នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ កិច្ចសហការនេះត្រូវបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលរបស់ធនាគារ Chip Mong ក្នុងអគារ Chip Mong Tower ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លាង ម៉េង…

ប្រេងម៉ាស៊ូត ៦៤០០ រៀល កាត់បន្ថយប្រាក់ចំណេញពាក់កណ្ដាល! ដំណោះស្រាយគឺរថយន្តអគ្គិសនី ZM5

រាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្មទាំងឡាយ! សូមអញ្ជើញពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែមិនារបស់អ្នកឡើងវិញ។ រាល់ពេលដែលក្រសួងពាណិជ្ជកម្មប្រកាសអំពីតម្លៃប្រេងម៉ាស៊ូតហក់ឡើង ដល់ ៦៤០០ រៀលក្នុងមួយលីត្រ (តម្លៃលក់រាយ) ប្រាក់ចំណេញរបស់លោកអ្នកត្រូវបានកាត់បន្ថយពាក់កណ្តាលបាត់ទៅហើយ។ ចំណែកឯការដឹកជញ្ជូនក្នុងក្រុងភ្នំពេញ ដែលមានសភាពកកស្ទះខ្លាំង រថយន្តប្រើប្រេងម៉ាស៊ូតដែលបញ្ឆេះចោលនៅតាមស្តុបចរាចរណ៍ គ្រាន់តែមួយនាទី ក៏កំពុងតែដុតបំផ្លាញប្រាក់ចំណេញដែលលោកអ្នកបាននិងកំពុងខិតខំរកយ៉ាងលំបាកផងដែរ។ ការបន្តប្រើរថយន្តដែលដំណើរការដោយប្រេងម៉ាស៊ូតក្នុងស្ថានភាពនេះ គឺប្រៀបបានដូចជា ការធ្វើការងារឱ្យស្ថានីយប្រេងឥន្ធនៈដោយមិនយកកម្រៃអញ្ចឹង! ដើម្បីរស់រាន និងរីកចម្រើន ដំណោះស្រាយដ៏សាមញ្ញបំផុតគឺ៖…

កម្ពុជាបញ្ជាក់ពីប្រវត្តិសាស្ត្រស្បៃខ្មែរ ឆ្លើយតបទៅសៀមពាក់ព័ន្ធសម្លៀកបំពាក់ប្រពៃណី

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន។ ពិសេសតបទៅប្រទេសសៀមពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៤ មីនា ២០២៦ បានកត់សម្គាល់អំពីព័ត៌មាន និងមតិយោបល់មួយចំនួនដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី…

ក្រុមហ៊ុនខ្មែរឧបត្ថម្ភសាងសង់អគារសិក្សា៣ជាន់ និងរបងសាលាកម្ពស់៤០ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាព្រៃស

រាជធានីភ្នំពេញ៖ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងអ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិកក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីដើម្បីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី។ អគារសិក្សាថ្មីមាន៣ជាន់ ចំនួន១៥បន្ទប់ ព្រមទាំងរបងសាលា ដែលជាអំណោយពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលជាពាណិជ្ជកម្មក្រោមក្រុមហ៊ុនមេជីបម៉ុង សម្រាប់សាលាបឋមសិក្សាព្រៃស ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។…