កម្សាន្ត

តារាកំប្លែង ខ្ញុង វិលត្រឡប់ជាថ្មី ក្រោយជាប់បំណុលរាប់ម៉ឺនដុល្លារ

មហាជនសង្ស័យថាមិនអាចឃើញមុខអ្នកនាង ខ្ញុង តារាកំប្លែងដ៏ល្បីឈ្មោះ ក្នុងអាជីពសិល្បៈទៀតទេ បន្ទាប់ពីនាងបាត់មុខអស់រយៈពេលយូរ ដោយសារបំណុលជុំទិសរាប់ម៉ឺនដុល្លារ។ ប៉ុន្តែឥឡូវនេះ នាងបានវិលត្រឡប់មកវិញយ៉ាងភ្ញាក់ផ្អើល ជាមួយនឹងបទចម្រៀងថ្មី និងការសម្តែងកំប្លែងជាថ្មីឡើងវិញ។ បទចម្រៀងថ្មីរបស់អ្នកនាង ខ្ញុង មានចំណងជើងថា «តាក់ស៊ីទៅលេងស្រុក» ដែលជាបទសម្រាប់ស្តាប់កំសាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ ផលិតកម្មដែលនាងច្រៀងក៏ជាផលិតកម្មចាស់ដែលនាងធ្លាប់ជ្រកកោនពីមុនមកដែរ។ អ្នកនាង ខ្ញុង បានងាកចេញពីអាជីពសិល្បៈអស់មួយរយៈធំ បន្ទាប់ពីញាំញីដោយសារបំណុលរាប់ម៉ឺនដុល្លារ។…

ពិធីកោរជុកបុរាណ៖ ទំនៀមឆ្លងវ័យដ៏សែនពិសិដ្ឋនៃអ្នកស្រុកអង្គរ

សៀមរាប៖ ទោះបីជាសម័យកាលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់អ្នកស្រុកអង្គរ ការថែរក្សាទំនៀមទម្លាប់ពីដូនតានៅតែជាកាតព្វកិច្ចដ៏វិសេសវិសាលដែលមិនអាចបំភ្លេចបាន។ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ គ្រួសារមួយនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប បានរៀបចំពិធីកោរជុកយ៉ាងពេញទម្រង់តាមបែបបុរាណ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនទូទាំងប្រទេស។ នៅក្នុងពិធីដ៏ឱឡារិកនេះ មានក្មេងប្រុសចំនួន៥នាក់បានចូលរួមក្នុងកិច្ចពិធីកោរជុក ក្រោមការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីលោកយាយ ពៅ ថូ និងចាស់ទុំក្នុងសហគមន៍។ លោកយាយពៅ ថូ បានរៀបរាប់ដោយក្ដីរំភើបថា៖…

ចំណេញដល់ $3,000 ក្នុងពិធីបុណ្យចូលឆ្នាំ! Toyota បញ្ចុះតម្លៃយ៉ាងធំសម្រាប់រថយន្តជាច្រើនម៉ូឌែល

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Toyota (កម្ពុជា) បានប្រកាសយុទ្ធនាការពិសេស “Move Together in Khmer New Year” ដោយផ្តល់ការបញ្ចុះតម្លៃយ៉ាងធំធេងរហូតដល់ $3,000 សម្រាប់រថយន្តជាច្រើនម៉ូឌែល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់អតិថិជនឱ្យមានលទ្ធភាពកាន់តែងាយស្រួលក្នុងការទទួលបានរថយន្តថ្មីដែលមានសុវត្ថិភាពខ្ពស់ ផាសុកភាព និងបច្ចេកវិទ្យាទំនើប ដើម្បីជាចំណងដៃសម្រាប់គ្រួសារក្នុងឆ្នាំថ្មីនេះ។ ការបញ្ចុះតម្លៃតាមម៉ូឌែល៖…

Grab ប្រកាសវិធានការគាំទ្រដៃគូបើកបរ ដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈកើនឡើង

រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ – ក្នុងពេលដែលតម្លៃឧស្ម័ន LPG និងប្រេងសាំងកំពុងកើនឡើងយ៉ាងខ្លាំង ប៉ះពាល់ដល់ដៃគូបើកបររាប់ពាន់នាក់ ក្រុមហ៊ុន Grab បានប្រកាសវិធានការគាំទ្រថ្មីៗ ដើម្បីជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់អ្នកបើកបរ។ យុទ្ធសាស្ត្រគាំទ្ររួមមាន៖ ការឧបត្ថម្ភធនដោយផ្ទាល់ – ផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមសម្រាប់រាល់ការដឹកដែលបញ្ចប់ជាស្ថាពរ ការកែតម្រូវប្រព័ន្ធតម្លៃ – កែសម្រួលប្រព័ន្ធតម្លៃបែបចម្រុះ…

ព្រះនាងតូច នរោត្តម ជេនណា សន្យាបន្តផ្សព្វផ្សាយវប្បធម៌ខ្មែរលើឆាកអន្តរជាតិក្នុងឱកាសព្រះជន្ម១៤វស្សា

ភ្នំពេញ – ព្រះនាងតូច នរោត្តម ជេនណា បានសន្យាថានឹងបន្តខិតខំផ្សព្វផ្សាយកិត្តិនាម វប្បធម៌ និងប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែខ្លាំង ក្នុងឱកាសព្រះជន្មគម្រប់១៤វស្សារបស់ព្រះនាង។ តាមរយៈការបង្ហោះលើបណ្តាញសង្គម ព្រះនាងបានលើកឡើងថា៖ “ថ្ងៃនេះជាថ្ងៃរំឭកកំណើត១៤ឆ្នាំរបស់ខ្ញុំ។ ក្នុងថ្ងៃដ៏ពិសេសសម្រាប់ខ្ញុំនេះ ខ្ញុំគ្មានអ្វីក្រៅពីក្រាបបង្គំ ថ្វាយព្រះពរ អរព្រះគុណព្រះមាតាខ្ញុំដែលបានផ្តល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សាការពាររូបខ្ញុំ។” ព្រះនាងបានបន្តថា ព្រះនាងសូមអរព្រះគុណសម្តេចតាក្រុមព្រះ ដែលតែងតែអប់រំ…

ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២៦ បើកចូលឆាកតំបន់អាស៊ីអាគ្នេយ៍

រាជធានីភ្នំពេញ – ក្រុមហ៊ុន Realestate.com.kh បានប្រកាសដាក់សម្ពោធជាផ្លូវការនូវកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី៦ ប្រចាំឆ្នាំ២០២៦ ដែលនឹងត្រូវប្រារព្ធឡើងក្នុងខែតុលា២០២៦។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការទទួលស្គាល់ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យ និងអ្នកជំនាញឆ្នើម ដែលបានចូលរួមចំណែកក្នុងការកសាងអនាគតវិស័យអចលនទ្រព្យនៅកម្ពុជា។ ឆ្នាំ២០២៦នេះ គឺជាការឈានជើងចូលទៅក្នុងដំណាក់កាលថ្មីដ៏សំខាន់ ដោយកម្មវិធីពានរង្វាន់នេះនឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃវេទិកាពានរង្វាន់អចលនទ្រព្យប្រចាំអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards platform)…

សប្បុរសធម៌ពីប៉េងហួតគ្រុប៖ បរិច្ចាគឈាមជូនក្តីសង្ឃឹមដល់អ្នកជំងឺ

រាជធានីភ្នំពេញ – ក្រុមហ៊ុនប៉េងហួតគ្រុបបានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ពិសេសមួយក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម» នៅការិយាល័យកណ្តាលរបស់ខ្លួន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះធ្វើឡើងដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយមន្ទីរសម្រាកព្យាបាលនិងសម្ភពសុខាសាឡងជីវិធី។ កម្មវិធីបានទទួលការចូលរួមយ៉ាងច្រើនពីសាធារណជន អ្នករស់នៅក្នុងគម្រោងបុរីប៉េងហួត ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ កម្មវិធីបានបើកទទួលអ្នកបរិច្ចាគចាប់តាំងពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៤:០០…

Metfone ចាប់ផ្ដើមផ្ដល់សេវាថាមពលព្រះអាទិត្យឆ្លាតវៃ ជំរុញអភិវឌ្ឍន៍បៃតងនៅកម្ពុជា

រាជធានីភ្នំពេញ – ក្រុមហ៊ុន Metfone បានចាប់ផ្ដើមផ្ដល់សេវាប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃជាផ្លូវការនៅថ្ងៃទី១២ ខែមីនា ដែលជាការពង្រីកសេវាកម្មពីទូរគមនាគមន៍ទៅជាដំណោះស្រាយថាមពលប្រកបដោយចីរភាពសម្រាប់គ្រួសារ និងអាជីវកម្មនានានៅកម្ពុជា។ ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងការផ្គត់ផ្គង់អគ្គិសនីដោយសកម្ម បង្កើនប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងឆ្ពោះទៅរករបៀបរស់នៅបៃតងជាងមុន។ ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ Metfone អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតអគ្គិសនីពីពន្លឺព្រះអាទិត្យ និងរក្សាទុកវាសម្រាប់ការប្រើប្រាស់ ២៤ម៉ោង។ នៅពេលថ្ងៃ អគ្គិសនីដែលបង្កើតចេញពីបន្ទះសូឡាត្រូវបានផ្ដល់អាទិភាពដើម្បីផ្ដល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងប្រតិបត្តិការអាជីវកម្ម។…

ឱកាសការងារជិត ១,០០០ កន្លែង រង់ចាំអតីតពលករខ្មែរនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារដ៏ធំមួយ ដោយនាំយកឱកាសការងារសរុបចំនួន ៩១៩ កន្លែង ទៅកាន់ខេត្តកំពង់ចាម សម្រាប់អតីតពលករខ្មែរ និងបងប្អូនដែលកំពុងស្វែងរកការងារ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «វេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងរៀបចំនៅថ្ងៃទី១២…

តារាកំប្លែងនាយ ក្រិន វង្វេងលែងដឹងខ្លួន ដោយសាររលាកត្រចៀករាលដាលទៅប្រព័ន្ធប្រសាទ

រាជធានីភ្នំពេញ៖ តារាកំប្លែងដ៏ល្បីល្បាញ នាយ ក្រិន កំពុងជួបប្រទះស្ថានភាពគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីរលាកត្រចៀករាលដាលទៅប៉ះពាល់ប្រព័ន្ធប្រសាទ ធ្វើឱ្យលោកវង្វេងលែងដឹងខ្លួន។ ដំណឹងដ៏គួរឱ្យបារម្ភនេះត្រូវបានចែករំលែកដោយតារាសម្ដែងលោក សាវីន ហ្វីលីព តាមរយៈបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ លោកបានបង្ហោះរូបភាពនាយ ក្រិន កំពុងដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយបញ្ជាក់ថា ស្ថានភាពរបស់នាយ ក្រិន…