កម្សាន្ត

កម្មករ-កម្មការិនីរោងចក្រ ហេន ៧ ហ្គាម៉ិន វិលត្រឡប់ធ្វើការវិញបន្ទាប់ពីក្រសួងការងារដោះស្រាយបញ្ហាចប់សព្វគ្រប់

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការទាមទារពីកម្មករ-កម្មការិនី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលដោះស្រាយបញ្ហាយ៉ាងលឿនរហ័ស ធ្វើឱ្យកម្មករទាំងអស់នៃរោងចក្រហេន ៧ ហ្គាម៉ិន បានវិលត្រឡប់ចូលធ្វើការជាធម្មតាវិញនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា៖ «ការដោះស្រាយបញ្ហារបស់កម្មករ-កម្មការិនីនេះ ត្រូវបានធ្វើឡើងយ៉ាងលឿនរហ័សក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជាន់ខ្ពស់ក្រសួង។ រាល់បញ្ហានានារបស់កម្មករនិយោជិត ក្រសួងតែងតែយកចិត្តទុកដាក់ដោះស្រាយដោយប្រកបដោយប្រសិទ្ធភាព»។…

ឡិចស៊ឺសរៀបចំពិធីអភិជនពិសេស បង្ហាញបច្ចេកវិទ្យារថយន្តអគ្គិសនីដ៏ទំនើប

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនឡិចស៊ឺស ខេមបូឌា បានរៀបចំពិធីអភិជនពិសេស “ELECTRIFIED EXCLUSIVE DINNER” នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅអគារតាំងបង្ហាញរថយន្តរបស់ខ្លួន ដើម្បីបង្ហាញពីនវានុវត្តន៍ថាមពលអគ្គិសនីដ៏ទំនើប។ លោក Kensuke Tsushiya អគ្គនាយកឡិចស៊ឺស ខេមបូឌា បានសង្កត់ធ្ងន់ថា៖ “បច្ចេកវិទ្យាអគ្គិសនីដែលមានប្រព័ន្ធ Hybrid…

ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅខេត្តកំពង់ស្ពឺ ថ្ងៃទី៥ មេសា

ខេត្តកំពង់ស្ពឺ – រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន។ យោងតាមសេចក្តីជូនដំណឹងផ្លូវការ ពិធីនេះត្រូវបានរៀបចំឡើងដោយការសហការរវាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ។ ពិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក ថ្ងៃអាទិត្យ ទី៥…

កម្ពុជា-អង់គ្លេស ចាប់ផ្តើមអនុវត្តកិច្ចសហការ TVET លំដាប់ពិភពលោក

រាជធានីភ្នំពេញ៖ កម្ពុជា និងចក្រភពអង់គ្លេស បានចាប់ផ្តើមអនុវត្តជាផ្លូវការនូវកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លំដាប់ពិភពលោក។ ពិធីប្រកាសដាក់អនុវត្ត MoU នេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម…

ខេត្តតាកែវ មានឱកាសការងារជាង ៦ពាន់កន្លែង រង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា ខេត្តតាកែវ មានឱកាសការងារជិត ៦,៥៦០ កន្លែង កំពុងរង់ចាំអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ខេត្តតាកែវមានឱកាសការងារចំនួន ៦,៥៦០ កន្លែង ក្នុងវិស័យឧស្សាហកម្ម ដែលកំពុងរង់ចាំបងប្អូនអតីតពលករពីថៃ និងអ្នកស្វែងរកការងារធ្វើ។ ដើម្បីទទួលបានឱកាសការងារទាំងនោះ…

ក្រសួងទទួលអំណោយខោអាវចំនួន ១០,០០០ ពីក្រុមហ៊ុនហ្គេមពីរ ដើម្បីផ្តល់ជូនកងទ័ពជួរមុខនិងជនភៀសសឹក

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី បានទទួលអំណោយខោអាវចំនួន ១០,០០០ ពីក្រុមហ៊ុនហ្គេមពីររួមមាន ក្រុមហ៊ុន ម៉ាកាឡូត ហ្គាមិន (កម្ពុជា) ខូអិលធីឌី និងក្រុមហ៊ុន មហា ហ្គាមិន ខូអិលធីឌី ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ…

ឱកាសពិសេស! ខេត្តកំពង់ស្ពឺមានការងារជិត២ម៉ឺនកន្លែង រង់ចាំអតីតពលករត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសពីឱកាសការងារចំនួនជិត២ម៉ឺនកន្លែងនៅខេត្តកំពង់ស្ពឺ សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៧,២៥៧ កន្លែង ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ភាគច្រើនទាក់ទងនឹងវិស័យឧស្សាហកម្ម។ បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង…

ឱកាសការងារច្រើនជាង ៥,០០០ កន្លែង រង់ចាំអតីតពលករត្រឡប់ពីថៃ និងអ្នកស្វែងរកការងារនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ

ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បានបើកឱកាសការងារច្រើនជាង ៥,០០០ កន្លែង សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងតំបន់។ យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំងមានឱកាសការងារចំនួន ៤,៩១៥ កន្លែង និងខេត្តកំពង់ធំមានឱកាសការងារចំនួន ៦២៧ កន្លែង។ ការងារទាំងនេះរីកចម្រើននៅក្នុងវិស័យកសិកម្ម…

ស្ថានភាពគ្រោះថ្នាក់៖ តារាកំប្លែងនាយក្រិនត្រូវបញ្ជូនសង្គ្រោះបន្ទាន់ទៅភ្នំពេញ ក្រោយមេរោគរាលដាលដល់ឈាមនិងខួរក្បាល

រាជធានីភ្នំពេញ៖ ស្ថានភាពជំងឺរបស់តារាកំប្លែងល្បីនាយក្រិន កំពុងធ្ងន់ធ្ងរបំផុត បន្ទាប់ពីមេរោគបានរាលដាលពេញឈាមនិងដល់ខួរក្បាល។ យោងតាមព័ត៌មានពីលោក សា វិន ហ្វីលីព (Savin Phillip) ដែលបានចុះផ្សាយនៅលើហ្វេសបុក បានបញ្ជាក់ថា៖ «វេជ្ជបណ្ឌិតបានអះអាងនៅព្រឹកថ្ងៃទី១១ មីនា ថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ ហើយបានបង្កជាមេរោគយ៉ាងច្រើន។ មេរោគទាំងនោះបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាល ដោយមានចំនួនរហូតដល់២៤ពាន់មេរោគ។»…

តារាចម្រៀង ឱក សុគន្ធកញ្ញា នាំកូនទៅទស្សនាផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» បង្ហាញពីទុក្ខវេទនាប្រជាជនកម្ពុជាក្នុងសង្គ្រាម

តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បាននាំកូនប្រុសទីពីររបស់នាងទៅទស្សនាផ្ទាំងគំនូរក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដែលកំពុងតាំងបង្ហាញនៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ អ្នកនាងបានចាត់ទុកថា ផ្ទាំងគំនូរទាំងនេះគឺជាការបង្ហាញពីការឈឺចាប់ និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាដែលទទួលរងនូវវិបត្តិសង្គ្រាម។ ក្នុងរូបភាពដែលបង្ហោះលើបណ្តាញសង្គម តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានអង្គុយលើរទេះរុញជាមួយកូនប្រុសរបស់នាង ដោយភ្ជាប់ជាមួយសំណេរថា៖ «ម៉ាក់ៗនាំអូនមកមើលផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ផ្ទាំងគំនូដ៏ធំនេះ ពោរពេញទៅដោយភាពឈឺចាប់…