អ៉ីស្រាអែលសម្លាប់រដ្ឋមន្ត្រីស៊ើបការណ៍អ៉ីរ៉ង់ និងប្រកាសយុទ្ធនាការតាមប្រមាញ់មេដឹកនាំទាំងអស់
សង្ក្រាមអ៉ីរ៉ង់៖ អ៉ីស្រាអែលបានសម្លាប់មេដឹកនាំសំខាន់អ៉ីរ៉ង់ម្នាក់ទៀត គឺរដ្ឋមន្ត្រីស៊ើបការណ៍លោកអេស្មាអ៉ីលខាទីប ហើយបានផ្ដល់នាថ្ងៃទី១៨ មីនា ដល់កងទ័ពខ្លួន ឲ្យតាមសម្លាប់មេដឹកនាំអ៉ីរ៉ង់ទាំងអស់។ រដ្ឋអំណាចអ៉ីរ៉ង់អះអាងពីការស្លាប់រដ្ឋមន្ត្រីស៊ើបការណ៍របស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការគោរពវិញ្ញាណក្ខន្ធលោកអាលីឡារីហ្សានី ប្រមុខក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់ ដែលត្រូវសម្លាប់ដែរ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ប្រធានាធិបតីអ៉ីរ៉ង់លោកម៉ាស៊ូដប៉េរេសស្គីយ៉ានបានហៅការសម្លាប់បណ្ដាមេដឹកនាំអ៉ីរ៉ង់ថា ជាអំពើដ៏កំសាក។ បញ្ជីឈ្មោះថ្នាក់ដឹកនាំអ៉ីរ៉ង់ដែលត្រូវសម្លាប់ដោយការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិកកើនច្រើន ចាប់តាំងពីការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោកអាយ៉ាតុលាអាលីខាមេនីនាថ្ងៃដំបូងនៃសង្គ្រាមគឺថ្ងៃទី២៨ កុម្ភៈ…
