ជីវិត និងសង្គម

អ៊ីរ៉ង់សងសឹកយ៉ាងខ្លាំងក្លាបំផុត បន្ទាប់ពីការធ្វើឃាតប្រមុខសន្តិសុខជាតិ

ទីក្រុងតេហេរ៉ង់ – អ៊ីរ៉ង់បានសន្យានឹងសងសឹកយ៉ាងម៉ឺងម៉ាត់បំផុត បន្ទាប់ពីការធ្វើឃាតលោក Ali Larijani ប្រមុខសន្តិសុខជាតិរបស់ខ្លួន ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ លោក Amir Hatami មេបញ្ជាការកងទ័ពអ៊ីរ៉ង់ បានគំរាមកំហែងថា នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការសម្លាប់លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់។ លោកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការធ្វើឃាតនេះនឹងមានភាពម៉ឺងម៉ាត់បំផុត»។…

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ៖ ឡាន៣គ្រឿងបុកបន្តគ្នា ស្លាប់៣នាក់ របួស៣នាក់លើផ្លូវល្បឿនលឿនកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅពេលយប់យូរ នៅលើផ្លូវល្បឿនលឿន ដោយមានរថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឱ្យបុរសជនជាតិខ្មែរចំនួន៣នាក់ស្លាប់នៅកន្លែងកើតហេតុ និងជនជាតិចិន៣នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីវេលាម៉ោង០១និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូលេខ(៥៧+៨០០) ស្ថិតនៅក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា រថយន្តទាំង៣គ្រឿងរួមមាន៖ រថយន្តម៉ាក TOYOTA…

ភ្លើងឆេះផ្ទះវីឡាកូនកាត់ក្នុងរាជធានី បណ្ដាលឲ្យបុរសស្លាប់ ប្រពន្ធរបួសធ្ងន់

រាជធានីភ្នំពេញ៖ ឧប្បត្តិហេតុអគ្គិភ័យដ៏ធ្ងន់ធ្ងរបានកើតឡើងនៅយប់មិញ នៅក្នុងបុរីលនស៉ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងប្រពន្ធរបស់គាត់រងរបួសធ្ងន់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោងជិត៩យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ៩ក្នុងបុរីលនស៉ីធី។ ផ្ទះវីឡាកូនកាត់កម្ពស់៣ជាន់នេះជាកម្មសិទ្ធិរបស់យីហោ«ប្រូហ្វីត លីងឃើរ (ខេមបូឌា)» ដែលលក់ដ្រូនកសិកម្ម។ បុរសដែលស្លាប់មានឈ្មោះជា មួយសុង អាយុ៦៤ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះលី ចិន្ដា…

រូបសំណាកបាតដៃថ្មីនិងវិថីអាហារខ្មែរនឹងបើកជូនទេសចរមុនពេលបុណ្យចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖ ខេត្តកំពតកំពុងរៀបចំសាងសង់រូបសំណាកបាតដៃថ្មី និងវិថីអាហារតាមរចនាបថខ្មែរ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ក្រោយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាសមិទ្ធផលទេសចរណ៍ឯកប្លែកថ្មីៗ បានធ្វើឱ្យកំណើនទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ហើយបានញ៉ាំងឱ្យជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត…

តម្លៃប្រេងថយចុះទៀត! សាំង ៥,៥០០រៀល ម៉ាស៊ូត ៦,៥៥០រៀល ចាប់ពីថ្ងៃទី១៧ មីនា

រាជធានីភ្នំពេញ – ប្រជាពលរដ្ឋអាចរីករាយទៀតហើយ នៅពេលដែលតម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តថយចុះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងថ្មី។ តាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ មីនា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់នៅទូទាំងប្រទេស នឹងអនុវត្តចាប់ពីថ្ងៃទី១៧ មីនា ឆ្នាំ២០២៦ ដោយមានការបញ្ចុះតម្លៃជាបន្តបន្ទាប់។ យោងតាមការកំណត់រូបមន្តថ្មី រាជរដ្ឋាភិបាលបានសម្រេចចិត្ត៖ ១. បន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារ/លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ២.…

សពបុរសបរទេសត្រូវគេយកទៅបោះចោលនៅផ្លូវបេតុងក្នុងខណ្ឌសែនសុខ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានរកឃើញសពបុរសបរទេសម្នាក់ត្រូវគេយកទៅបោះចោលនៅលើផ្លូវបេតុងមួយកន្លែងក្នុងខណ្ឌសែនសុខ កាលពីព្រឹកព្រហាមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលជនរងគ្រោះត្រូវបានគេរកឃើញដោយបុរសម្នាក់ដែលកំពុងធ្វើដំណើរឆ្លងកាត់ទីតាំងនោះ។ ប្រភពព័ត៌មានបានឱ្យដឹងថា សពត្រូវបានរុំដោយក្រណាត់កម្រាលពូកពណ៌ខៀវពីក្បាលដល់ស្មងជើង ព្រមទាំងមានរុំស្កុត និងក្រម៉ាចងកជើងទាំងសងខាង។ បុរសដែលបានឃើញសពបានភ័យខ្លាំងណាស់ ហើយបានទៅប្រាប់សន្តិសុខយាមបុរីដែលនៅជិតនោះភ្លាម។ លោកអធិការខណ្ឌសែនសុខ រួមទាំងលោកអធិការរងបានធ្វើដំណើរចុះមកកាន់ទីតាំងកើតហេតុភ្លាមៗ និងបានហ៊ុមព័ទ្ធខ្សែប្រត្តិបត្តិការរបស់សមត្ថកិច្ច ដើម្បីហាមមិនឱ្យពលរដ្ឋឆ្លងកាត់ទីតាំងប្រទះឃើញសព។ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យបានចុះមកធ្វើការត្រួតពិនិត្យសព…

ស្ពានយុទ្ធសាស្ត្រក្រចេះជិតបញ្ចប់ គ្រោងបើកឱ្យប្រើប្រាស់ថ្ងៃទី១ មេសា

ខេត្តក្រចេះ៖ គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៩,៨% ហើយគ្រោងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាថ្ងៃទី១៧ ខែមីនានេះថា៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន…

កម្ពុជាបណ្តេញជនបរទេស ១,៤២០ នាក់ក្នុង៥ថ្ងៃ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ អាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសចំនួន ១,៤២០ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញចេញពីប្រទេស។ យោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៦ មីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ជនបរទេស១,៤២០ នាក់ ដែលខុសច្បាប់ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រភពបានលើកឡើងថា នៅថ្ងៃទី១១ ដល់១៥ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម…

កម្ពុជា-អូស្ត្រាលី បើកឆាកសហប្រតិបត្តិការថ្មី ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន

ភ្នំពេញ – ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសអូស្ត្រាលី ដោយជួបពិភាក្សាជាមួយលោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ ក្នុងជំនួបពិភាក្សានៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ទាំងសងខាងបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈការពិភាក្សាលើបញ្ហាតំបន់ និងសកលដែលជាប្រយោជន៍ដល់ប្រទេសទាំងពីរ។ ឯកឧត្តម…

រមណីយដ្ឋានចម្ការម៉ាក់ប្រាំងស្ទឹងត្រែង ទាក់ទាញភ្ញៀវទេសចរនៅរដូវក្ដៅ

ខេត្តស្ទឹងត្រែង៖ ក្រៅពីទេសភាពដងទន្លេមេគង្គដ៏ល្បីល្បាញ ខេត្តស្ទឹងត្រែងកំពុងមានចម្ការម៉ាក់ប្រាំងដែលក្លាយជារមណីយដ្ឋានកសិ-ទេសចរណ៍ពេញនិយមមួយកន្លែងទៀត។ ចម្ការនេះស្ថិតនៅភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ចម្ការម៉ាក់ប្រាំងនៅតំបន់នេះមិនត្រឹមតែជាកន្លែងផលិតកសិផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជារមណីយដ្ឋានធម្មជាតិដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចបេះនិងញ៉ាំស្រស់ៗបានផ្ទាល់ពីដើម។ ភ្ញៀវអាចដើរកម្សាន្តក្រោមម្លប់ដើមម៉ាក់ប្រាំងដ៏ត្រជាក់ និងជ្រើសរើសបេះផ្លែឈើដែលទុំលឿងដោយផ្ទាល់ដៃ។ ម៉ាក់ប្រាំងនៅតំបន់នេះល្បីថាមានសាច់ច្រើន គ្រាប់តូច និងមានរសជាតិផ្អែមឆ្ងាញ់ ខុសប្លែកពីម៉ាក់ប្រាំងនាំចូលពីក្រៅប្រទេស។ យោងតាមម្ចាស់ចម្ការក្នុងតំបន់ រដូវកាលប្រមូលផលដែលមមាញឹកបំផុតគឺចាប់ពីខែកុម្ភៈដល់ខែមេសា។ ការបើកចម្ការឱ្យភ្ញៀវចូលទស្សនាផ្ទាល់ មិនត្រឹមតែជួយបង្កើនចំណូលដល់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយនូវកេរ្តិ៍ឈ្មោះកសិផលរបស់ខេត្តស្ទឹងត្រែងឱ្យកាន់តែល្បីល្បាញផងដែរ។ សម្រាប់បងប្អូនដែលចង់ទៅកម្សាន្តនៅចម្ការម៉ាក់ប្រាំង…