ត្មាតនៅសៀមប៉ាង៖ ភ្នាក់ងារអនាម័យធម្មជាតិ ត្រូវបំប៉នដោយក្របីរាល់សប្តាហ៍
ខេត្តស្ទឹងត្រែង៖ ដើម្បីការពារសត្វត្មាតជិតផុតពូជ អ្នកអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង បានចំណាយថវិកា ៨០០ដុល្លារក្នុងមួយសប្តាហ៍ ដើម្បីទិញក្របីធ្វើជាចំណីបំប៉នសត្វត្មាត។ លោក អៀង សំណាង មន្ត្រីអង្គការ Rising Phoenix បានពន្យល់ថា ត្មាតមិនមែនជាសត្វស្លាបធម្មតាទេ ប៉ុន្តែជា «ភ្នាក់ងារអនាម័យធម្មជាតិ» ដែលមានតួនាទីសំខាន់ក្នុងការស៊ីសាកសពសត្វដែលស្អុយរលួយ ដែលជាប្រភពនៃមេរោគនិងជំងឺឆ្លង។ ការបាត់បង់សត្វត្មាតអាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងព្រៃ និងប៉ះពាល់ដល់សុខភាពសាធារណៈ។…
