ព័ត៌មានជាតិ

Metfone ដំណើរអស់រយៈពេល 16 ឆ្នាំសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជាប្រកបដោយនិរន្តរភាព និងមហិច្ឆតា

ចាប់តាំងពីឆ្នាំ 2010 មក មិត្តហ្វូនគឺជាអ្នកឧបត្ថម្ភផ្លូវការ និងយូរអង្វែងបំផុតនៃលីគកំពូលកម្ពុជា។ ជាមួយនឹងការឧបត្ថម្ភប្រចាំឆ្នាំចំនួន 500,000 ដុល្លារអាមេរិក ការវិនិយោគសរុបរបស់មិត្តហ្វូនក្នុងវិស័យបាល់ទាត់កម្ពុជាបានកើនឡើងដល់ 8 លានដុល្លារ បន្ទាប់ពីការគាំទ្ររយៈពេល 16 ឆ្នាំជាបន្តបន្ទាប់។ នេះមិនមែនគ្រាន់តែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយូរអង្វែងពីអាជីវកម្មដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកីឡាជាតិ។ កាលពីថ្ងៃទី 26 ខែឧសភា លីគកំពូលកម្ពុជាបានបញ្ចប់រដូវកាលឆ្នាំ…

ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ “ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល…

ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ១០នាក់

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះបាន​ឱ្យ​ដឹងថា ក្រសួងមុខងារសាធារណៈ និងក្រសួងផែនការ សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងផែនការ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម…

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សរសើរពលរដ្ឋនៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាបបទល្មើសឆ-បោកតាមប្រព័ន្ធអនឡាញ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា…

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យ​រុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកម្ពុជាឱ្យបានឆាប់ៗនៅពេលខាងមុខ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ។…

ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៩ ឧសភា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្រថៃ​ នឹងមានឥទ្ធិពលមកលើកម្ពុជា

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥៖…

កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល!

ខេត្តក្រចេះ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ…

រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាប័ន្ន

ភ្នំពេញ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការលើជំនាញស្ប៉ា និងសុខុមាលភាពរបស់សមាគមតន្ត្រីសំនៀងជនពិការ តាមរយៈការបណ្តុះបណ្តាលនេះ គឺបានជួយសម្របសម្រួលជូនជនមានពិការភាព ចំពោះប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (រួមមានម៉ាស្សា…

គ.ជ.ប. ៖ ក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៥២ឃុំ សង្កាត់ បានបញ្ចប់ការចុះឈ្មោះបោះឆ្នោតបកបដោយជោគជ័យ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់…

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជី នឹងទទួលបានការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គម ពីដៃគូមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) ! 

ជាការឆ្ពោះទៅធ្វើធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការ ឬប្រកបមុខរបរបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាល បានកំណត់យកចិត្តទុកដាក់ជួយទាំងដើមទុន បច្ចេកទេស និងចំណេះដឹងបទពិសោធន៍ផ្សេងៗនោះ ពេលនេះក្រសួងការងារ ចាប់ផ្ដើមភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយ មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) ហើយ ដើម្បីជួយជ្រោមជ្រែងដល់អ្នកប្រកបរបរ ឬបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការបង្កើតសិក្ខាសាលា ពិភាក្សា ស្វែងរកដៃគូ ផ្ដល់ចំណេះដឹងបទពិសោធន៍ និងជាពិសេសដើមទុន។ ក្រសួងការងារ…