អគ្គនាយកដ្ឋានគយបញ្ជាក់ជាថ្មី៖ ទំនិញថៃចូលកម្ពុជាតាមច្រកផ្លូវការ លើកលែងតែបន្លែផ្លែឈើ និងប្រេងឥន្ធនៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀត ដោយបញ្ជាក់ពីការអនុញ្ញាតឱ្យទំនិញពីថៃចូលមកកម្ពុជាតាមច្រកផ្លូវការ លើកលែងតែបន្លែផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះដែលនៅតែត្រូវបានហាមឃាត់។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ កក្កដា ២០២៥ អគ្គនាយកដ្ឋានគយបានពន្យល់ថា៖ “ទំនិញចេញចូលរវាងប្រទេស និងប្រទេស គឺជារឿងកម្រិតរដ្ឋាភិបាល មិនមែនជាការសម្រេចរបស់អភិបាលខេត្តនោះទេ។ រាជរដ្ឋាភិបាលធ្លាប់ពន្យល់ច្រើនដងហើយថា យើងហាមឃាត់តែបន្លែផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះ។” សេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងច្បាស់ថា មុខទំនិញដែលនៅតែត្រូវបានហាមឃាត់នាំចូលមកកម្ពុជារួមមាន៖…
