រដ្ឋមន្ត្រីព័ត៌មានចុះពិនិត្យ ‘ផ្ទះសសរ១០០’ ប្រវត្តិសាស្ត្រជាង១០០ឆ្នាំនៅក្រចេះ ផ្តល់អនុសាសន៍កែលម្អទាក់ទាញទេសចរ
ខេត្តក្រចេះ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះពិនិត្យសំណង់ប្រវត្តិសាស្ត្រ «ផ្ទះសសរ១០០» និងផ្តល់អនុសាសន៍ចាំបាច់សម្រាប់ការថែទាំ កែលម្អ និងជួសជុល។ ការចុះពិនិត្យនេះបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ បន្ទាប់ពីបានចុះពិនិត្យផ្ទាល់ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាច្រើនសម្រាប់ការកែលម្អបន្ថែម…
