ព័ត៌មានអន្ដរជាតិ

បារាំងស្នើចិនជួយឈប់បាញ់នៅអ៊ុយក្រែន និងពង្រឹងពាណិជ្ជកម្មអឺរ៉ុប-ចិន

ភ្នំពេញ – ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានស្នើសុំឱ្យចិនជួយធ្វើអន្តរាគមន៍ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់នៅប្រទេសអ៊ុយក្រែន ដែលកំពុងធ្លាក់ក្នុងសង្គ្រាមជិត៤ឆ្នាំ។ ក្រៅពីបញ្ហាសន្តិភាពនៅអ៊ុយក្រែន លោក ម៉ាក្រុង ក៏បានអំពាវនាវឱ្យមានទំនាក់ទំនងពាណិជ្ជកម្មស្មើភាពគ្នាបន្ថែមទៀតរវាងចិន និងសហភាពអឺរ៉ុប។ ការស្នើសុំនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ទី៤ធ្នូ។ ប្រធានាធិបតីបារាំងបានថ្លែងថា៖…

ណាតូព្រមានពូទីន៖ ត្រៀមខ្លួនរួចជាស្រេចការពារទឹកដីប្រឆាំងរុស្ស៊ី

អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា សម្ព័ន្ធមិត្តណាតូ«ត្រៀមរួចជាស្រេច និងមានឆន្ទៈ»ក្នុងការការពារទឹកដីប្រឆាំងនឹងរុស្ស៊ី។ ការព្រមាននេះមកបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានគំរាមអឺរ៉ុបដោយសង្រ្គាមពេញទំហឹង។ លោករូតេបាននិយាយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងព្រុចសែលថា៖ «អាកប្បកិរិយាព្រហើនរបស់រុស្ស៊ី រួមទាំងការរំលោភដែនអាកាស បានបង្កើនហានិភ័យសម្រាប់សម្ព័ន្ធមិត្ត»។ លោកបានបន្តថា៖…

គ្រោះថ្នាក់ធ្ងន់ធ្ងរ! ខ្យល់ពុល PM2.5 វាយប្រហារទីក្រុងបាងកក និងខេត្តថៃចំនួន១៤ រហូតដល់ឆ្នាំក្រោយ

រាជធានីបាងកក និងខេត្តថៃចំនួន១៤ កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរពីខ្យល់ពុល PM2.5 ដែលឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម ហើយនឹងបន្តគ្របដណ្តប់ពេញមួយខែធ្នូនេះ រហូតដល់ដើមឆ្នាំ២០២៦។ តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Phatthana Promphat កាលពីថ្ងៃអង្គារទី២ ខែធ្នូ ឆ្នាំ២០២៥ បានព្រមានថា ស្ថានភាពខ្យល់ពុលនេះមានភាពអាក្រក់បំផុត និងនឹងបន្តវាយប្រហាររហូតដល់ដើមឆ្នាំក្រោយ។ លោកបានដាស់តឿនព្រមានពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាពិសេសក្រុមមនុស្សងាយរងគ្រោះ រួមមាន៖ កុមារតូចៗ…

គ្រោះធម្មជាតិវាយប្រហារអាស៊ី៖ ស្លាប់ជាង ១,៣០០ នាក់ក្នុងរយៈពេលត្រឹមកន្លះខែ

រយៈពេលត្រឹមកន្លះខែគត់ ចាប់ពីថ្ងៃទី២២ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ទ្វីបអាស៊ីត្រូវប្រឈមនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់និងបំណាក់ដីបានឆក់យកជីវិតមនុស្សជាង ១,៣០០ នាក់។ តាមការផ្សាយរបស់ Aljazeera នៅថ្ងៃទី៣ ធ្នូ ២០២៥ ឥណ្ឌូណេស៊ីជាប្រទេសរងគ្រោះខ្លាំងជាងគេ ដោយទឹកជំនន់និងបំណាក់ដីបានសម្លាប់មនុស្សជាង ៦៣០ នាក់ និងធ្វើឲ្យជាង ៤៦០…

ថៃប្រឈមគ្រោះថ្នាក់ខ្យល់ពុល PM2.5 ធ្ងន់ធ្ងរ សាលាទូទាំងប្រទេសត្រូវចាត់វិធានការការពារសិស្ស

ភាពធ្ងន់ធ្ងរនៃខ្យល់ពុល PM2.5 នៅប្រទេសថៃបានឈានដល់កម្រិតគ្រោះថ្នាក់ ដែលធ្វើឲ្យរដ្ឋាភិបាលត្រូវចេញការព្រមានជាសាធារណៈដល់សាលារៀនទូទាំងប្រទេស ឲ្យចាត់វិធានការការពារសុខភាពសិស្សានុសិស្ស។ លោកស្រី Narumon Pinyosinwat រដ្ឋមន្ត្រីក្រសួងអប់រំថៃ បានប្រកាសកាលពីថ្ងៃពុធទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា៖ “សូមសាលារៀនទាំងអស់ប្រាប់ឲ្យសិស្សផ្អាកសកម្មភាពខាងក្រៅ និងត្រូវពាក់ម៉ាសជាប់ជានិច្ច ដោយសារស្ថានភាពខ្យល់ពុល PM2.5 ពេលនេះកាន់តែធ្ងន់ធ្ងរ លើសកម្រិតសុវត្ថិភាពហើយ។” ទន្ទឹមនោះ…

អង្គរវត្តឈរលេខ១អាស៊ី ជាទីតាំងទាក់ទាញទេសចរណ៍ខ្លាំងបំផុតឆ្នាំ២០២៥ របស់ TripAdvisor

ភ្នំពេញ៖ ប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជា បានក្លាយជាអ្នកឈ្នះចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីតាំងទាក់ទាញទេសចរណ៍ខ្លាំងបំផុតនៅទ្វីបអាស៊ី ប្រចាំឆ្នាំ២០២៥ របស់វេបសាយទេសចរណ៍ដ៏ល្បីល្បាញ TripAdvisor។ ក្នុងការប្រកួតប្រជែងដ៏សាហាវជាមួយទីតាំងដ៏ល្បីល្បាញផ្សេងៗទៀត អង្គរវត្តបានយកឈ្នះលើមហាកំផែងចិន និងប្រាសាទតាជមហាល់របស់ឥណ្ឌា ដោយឈរនៅលើកំពូលចំណាត់ថ្នាក់។ TripAdvisor បានសរសើរយ៉ាងពេញទំហឹងថា៖ “អង្គរវត្តគឺជាអច្ឆរិយវត្ថុមួយរបស់ពិភពលោក ហើយគ្មានអ្វីត្រូវឆ្ងល់ទេថាតើហេតុអ្វី។ សូមស្វែងយល់ពីរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់យូណេស្កូមួយនេះ ហើយកោតសរសើរដល់ស្ថាបត្យកម្មនិងចម្លាក់ដ៏អស្ចារ្យរបស់ប្រាសាទ។” សម្រាប់អ្នកទេសចរណ៍ដែលមានគម្រោងទៅទស្សនា ត្រូវដឹងថា មនុស្សជាច្រើននាំគ្នាទៅទស្សនានៅពេលថ្ងៃរះ…

អាមេរិកបង្កើនកងទ័ពជិតវ៉េណេស៊ុយអេឡា ខណៈម៉ាឌូរ៉ូស្នើលែងទោសពេញលេញ

សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់សមុទ្រការ៉ាប៊ីន ជិតប្រទេសវ៉េណេស៊ុយអេឡា ដោយដាក់ពង្រាយយន្តហោះ Osprey នាវាកងទ័ពជើងទឹក និងពលទាហាន។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូលាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ការហៅទូរស័ព្ទ «ប្រកបដោយការគោរព និងស្និទ្ធស្នាល» ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ផ្ទុយទៅវិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក…

អាមេរិកពិចារណាអនុញ្ញាតឲ្យម៉ាឌូរ៉ូនិរទេសទៅកាតា ខណៈពង្រីកយុទ្ធនាការប្រឆាំងគ្រឿងញៀន

មន្ត្រីអាមេរិកកំពុងពិភាក្សាពីផែនការមួយដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និរទេសខ្លួនទៅប្រទេសកាតា ខណៈរដ្ឋបាលលោកត្រាំចង់ពង្រីកយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងបណ្តាញជួញដូរគ្រឿងញៀនដែលត្រូវបានសង្ស័យនៅក្បែរឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។ ប្រភពជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលលោកត្រាំបាននិយាយថា រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានលើកឡើងពីជម្រើសនេះជាមួយមន្ត្រីកាតា។ មន្ត្រីអាមេរិកបានប្រាប់ថា សេណារីយ៉ូនេះថាអាចទៅរួច ដោយកត់សម្គាល់ថា កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ធ្លាប់បានស្នើខ្លួនជាម្ចាស់ផ្ទះសម្រាប់មេដឹកនាំដែលត្រូវទម្លាក់ពីតំណែង ដើម្បីពង្រឹងចំណងទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន។ ប្រធានាធិបតី…

ជំនួបសន្តិភាពរុស្ស៊ី-អាមេរិកបញ្ចប់ដោយគ្មានលទ្ធផល ពូទីនជួបបេសកជនត្រាំ៥ម៉ោង

កិច្ចចរចាសន្តិភាពរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងបេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយ បន្ទាប់ពីជជែកគ្នាអស់រយៈពេល៥ម៉ោងនៅវិមានក្រឹមឡាំងកាលពីថ្ងៃទី២ធ្នូ២០២៥។ ទីប្រឹក្សាវិមានក្រឹមឡាំងលោក Yuri Ushakov បានពិពណ៌នាការពិភាក្សានេះថាជា«លក្ខណៈស្ថាបនា» ប៉ុន្តែបញ្ជាក់ថា«គ្មានការសម្របសម្រួល»លើបញ្ហាស្នូលណាមួយទេ រួមទាំងបញ្ហាព្រំដែនដែនដីអ៊ុយក្រែន។ គណៈប្រតិភូអាមេរិកដែលត្រូវបានតែងតាំងដោយប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ជូនសេចក្ដីស្នើកែប្រែនៃសំណើមុន២៨ចំណុច…

វៀតណាមប្រឈមការនាំចេញអង្ករធ្លាក់ចុះជិត ១២% ដោយសារហ្វីលីពីនបិទការនាំចូល

វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី៣របស់ពិភពលោក កំពុងប្រឈមមុខនឹងការធ្លាក់ចុះការនាំចេញអង្ករយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ។ ប្រធានសមាគមស្បៀងអាហារវៀតណាម បានបង្ហាញពីការព្រួយបារម្ភថា ការនាំចេញអង្ករនឹងធ្លាក់ចុះរហូតដល់ ១១,៥% មកនៅត្រឹមប្រហែល ៨ លានតោន ដោយសារតែការបិទការនាំចូលអង្កររបស់ហ្វីលីពីន។ ហ្វីលីពីន ដែលជាទីផ្សារសំខាន់របស់វៀតណាម បានបិទការនាំចូលអង្ករតាំងពីខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ដើម្បីការពារកសិករក្នុងស្រុកពីការធ្លាក់ចុះតម្លៃអង្ករ។ លោក Do Ha Nam…