សន្តិសុខសង្គម

ចិនអាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួន ក្រោយធ្វើទារុណកម្មរហូតស្លាប់ រួចយកសពប្លុងចោលលើផ្លូវបេតុង

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយការិយាល័យកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ក្រោយពីធ្វើទារុណកម្មរហូតជនរងគ្រោះស្លាប់ រួចយកសពប្លុងចោលលើផ្លូវបេតុង។ ឧក្រិដ្ឋកម្មនេះកើតឡើងនៅវេលាម៉ោង ១:៣០ រំលងអធ្រាត្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់ក្រាំងធ្នង់។ ជនសង្ស័យឈ្មោះ KE ZETAO ភេទប្រុស អាយុ ២៥ ឆ្នាំ…

សមត្ថកិច្ចបង្ក្រាបទីតាំង Online Scam របស់ជនជាតិបង់ក្លាដេស ៦នាក់ នៅផ្សារដីហុយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។…

អាជ្ញាធរកំពង់ស្ពឺបង្ក្រាបទីតាំង Online Scam ឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមជនជាតិឥណ្ឌូណេស៊ី៦នាក់

កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅភូមិតាំងក្រសាំង ស្រុកសំរោងទង កាលពីថ្ងៃទី១៨ មីនា ២០២៦។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប៧នាក់ រួមមានជនជាតិឥណ្ឌូណេស៊ី៦នាក់ (ស្រី៤នាក់) និងជនជាតិខ្មែរម្នាក់ ដែលធ្វើជាអ្នកបើកបរនិងយាមទីតាំង។ សមត្ថកិច្ចបានដកហូតសម្ភារៈសម្រាប់សកម្មភាពល្មើសច្បាប់ចំនួនច្រើន រួមមាន៖ ទូរសព្ទដៃ ៥៩គ្រឿង កុំព្យូទ័រឡេបថប…

សាលាដំបូងភ្នំពេញឃុំខ្លួន ៦៥នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងអគារកម្ពស់ជាន់ទី៣០

ភ្នំពេញ៖ តុលាការកម្ពុជាបានបង្កើនកម្លាំងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដោយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្ លើជនត្រូវចោទចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ការឃុំខ្លួននេះត្រូវបានអនុវត្តដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យទាំងនេះកាលពីថ្ងៃទី១០ ខែមីនា នៅទីតាំងខុនដូរ ហ្គោលឌិន វ័ន អគារលេខ៤១…

ឃាត់ខ្លួនជនបរទេស៩នាក់ នៅក្នុងបុរីប៉េងហួតច្បារអំពៅ ពាក់ព័ន្ធករណីល្បែងស៊ីសងអនឡាញខុសច្បាប់

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់។ ទន្ទឹមនឹងការឃាត់ខ្លួន មន្ត្រីជំនាញបានដកហូតវត្ថុតាងបច្ចេកទេសមួយចំនួនរួមមាន ទូរសព្ទដៃ ២៤៧គ្រឿង, កុំព្យូទ័រ…

អគ្គិភ័យឆេះផ្ទះលក់ដ្រូនក្នុងបុរីលនស៊ីធី បណ្តាលឲ្យស្លាប់១នាក់ របួស១នាក់

អគ្គិភ័យបានឆាបឆេះផ្ទះលក់ដ្រូនមួយកន្លែងក្នុងបុរីលនស៊ីធី យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះលក់ដ្រូនឈ្មោះ “ប្រូហ្វីត លីងឃើរ (ខេមបូឌៀ)” តាមបណ្ដោយផ្លូវលេខ៩ បុរីលនស៊ីធី ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ…

អាជ្ញាធរចាប់ខ្លួនជនជាតិចិន១៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Scams Online នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋឆបោកតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងការសម្របសម្រួលផ្នែកច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លទ្ធផលប្រតិបត្តិការ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ទាំងអស់ជាជនជាតិចិន ព្រមទាំងដកហូតសម្ភារៈឧបករណ៍បច្ចេកវិទ្យាជាច្រើន។…

អាជ្ញាធរខណ្ឌកំបូលបង្ក្រាបទីតាំងល្បែងស៊ីសង ឃាត់ខ្លួន៥នាក់ក្នុងផ្ទះល្បែងខុសច្បាប់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌកំបូលបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង នៅថ្ងៃទី១៧ មីនា ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់។ ព្រឹត្តិការណ៍នេះកើតឡើងនៅផ្ទះលេខ១៦២ ផ្លូវលេខ១៧ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល។ តាមអាជ្ញាធរបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…

រកឃើញសពជនបរទេសរុំក្រណាត់ ចងជើង បោះចោលក្នុងខណ្ឌសែនសុខ សង្ស័យឃាតកម្មធ្ងន់ធ្ងរ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសជនបរទេសម្នាក់ ដែលត្រូវគេរុំក្រណាត់យ៉ាងតឹង និងមានក្រម៉ាចងជើង បោះចោលនៅលើដីឡូតិ៍ទំនេរមួយកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣:៣០នាទីទៀបភ្លឺ តាមបណ្តោយផ្លូវបេតុង ម្តុំអគ្គិសនីក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់។ ប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគេបានឃើញវត្ថុសង្ស័យមួយត្រូវបានគេបោះចោល ហើយពេលចូលទៅពិនិត្យជិត បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាជាសពមនុស្ស។ ក្រោយទទួលបានព័ត៌មាន…

កងអាវុធហត្ថតាកែវឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់ ដកហូតម្សៅក្រាម៦.៦២ក្រាម

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាករាដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ តាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ធា…