អភិបាលខណ្ឌ៧មករា បញ្ជាក់សមត្ថកិច្ចទាំង៨សង្កាត់ រួមដៃបោសសម្អាតក្មេងទំនើង
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដោយណែនាំឲ្យចៅសង្កាត់ទាំង៨ រួមសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បោសសម្អាតបញ្ហាក្មេងទំនើងដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ។ ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសអនឡាញ (Scam) ដើម្បីការពារសន្តិសុខសង្គម នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាក់ទូក។ លោក ថេង សុថុល…
