នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវជិត២ពាន់នាក់ មកទស្សនាកម្ពុជាតាមផែស្វយ័តព្រះសីហនុ
ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១១:២០ព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៦ ដោយសុវត្ថិភាព។ នាវាខាងលើបានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន១,៨៣១នាក់ (ស្រី១,០០៤នាក់ មកពី៤៦សញ្ជាតិ) រួមជាមួយនាវិក៨៩១នាក់ (ស្រី២០១នាក់)។ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តបានបញ្ជាក់ថា គោលបំណងនៃការចូលចតនេះគឺដើម្បីឱ្យភ្ញៀវទេសចរណ៍មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃពេញ ដើម្បីស្វែងយល់ពីវប្បធម៌ ប្រពៃណី…
