កម្ពុជា-សហភាពអឺរ៉ុប រៀបចំប្រជុំគណៈកម្មការចម្រុះលើកទី១៣ នៅចុងខែមីនា
ភ្នំពេញ – កម្ពុជានឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នៅចុងខែមីនាខាងមុខនេះ នៅរាជធានីភ្នំពេញ។ ការរៀបចំកិច្ចប្រជុំនេះត្រូវបានពិភាក្សាក្នុងជំនួបការងាររវាងឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-សហភាពអឺរ៉ុប…
