បុរសពាក់អាវប៉ូលិសបញ្ឆោតធ្វើគ្រោះថ្នាក់ចរាចរណ៍ ប្រាប់សមត្ថកិច្ចថា ‘ទិញពីផ្សារ’
រាជធានីភ្នំពេញ – ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលបុរសម្នាក់ពាក់អាវយឺតពណ៌ខ្មៅមានឡូហ្គោប៉ូលិសបានធ្វើគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែបន្ទាប់មកបានបញ្ជាក់ថាខ្លួនមិនមែនជាមន្ត្រីនគរបាលទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុរសដែលពាក់អាវមានឡូហ្គោប៉ូលិសនេះមិនមែនជាមន្ត្រីនគរបាលឡើយ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះកំពុងត្រូវបានសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣:៥០ នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វ៣៣៨ លើផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូម៉ាក HONDA…
